ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានអ្នកប៉ះពាល់ ជាង១០០នាក់ មានទាំងព្រះសង្ឃទៀត
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៨មីនានេះថា ក្រុមការងារឆ្លើយតបបន្ទាន់ បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈសរុប១០៤នាក់។

ក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន១០៤នាក់នោះ មានអ្នកប៉ះពាល់ផ្ទាល់ចំនួន៣៩នាក់ ក្នុងនោះនៅក្រុងបាវិតមានចំនួន២០នាក់ និងនៅស្រុករមាសហែកចំនួន១៩នាក់ រួមទាំងព្រះសង្ឃ៣អង្គផងដែរ។ ចំណែកអ្នកប៉ះពាល់ប្រយោលវិញមានចំនួន៦៥នាក់ ក្នុងនោះនៅបាវិតចំនួន៣៣នាក់ និងនៅស្រុករមាសហែកចំនួន៣២នាក់។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ទូទាំងខេត្តស្វាយរៀង មានអ្នកឆ្លងសរុបចំនួន៦នាក់ ជាសះស្បើយចំនួន២នាក់ និងនៅសល់៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។


គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន១៧០៤នាក់នៃអ្នកឆ្លងសរុបទូទាំងប្រទេស២២៣៣នាក់អ្នកជាសះស្បើយចំនួន១១៦៦នាក់ អ្នកសម្រាកពេទ្យ១០៥៤នាក់និងអ្នកស្លាប់ចំនួន១០នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


