ព័ត៌មានជាតិ
និមន្តព្រះសង្ឃ តាអាចារ្យទៅមន្ទីរពេទ្យ ពាក់ពន្ធ័មកសូត្រមន្តសពអ្នកមានកូវីដ១៩
ភ្នំពេញ៖ លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា រថយន្តរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានមកនិមន្តព្រះសង្ឃ ៣ អង្គ និងលោកតាអាចារ្យម្នាក់ដែលមកសូត្រមន្តជូនសពដែលពាក់ពន្ធ័ជំងឺកូវីដ១៩។

កាលពីយប់ថ្ងៃទី២៧ខែមីនានេះ គ្រួសារសពលោកតា ប៊ូ សារុំ អាយុ៧៨ឆ្នាំ បាននិមន្តព្រះសង្ឃ៣អង្គនិងលោកតាអាចារ្យម្នាក់ពីវត្តសំបួរ ឲ្យមកសូត្រមន្តជូនសពដែលកំពុងប្រារព្វពិធីបុណ្យនៅផ្ទះលេខ ៣៦៨ ផ្លូវ៨១ (បុរីសូនី) ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អាជ្ញាធរកំពុងរង់ចាំលទ្ធផលថាតើមានអ្នកពាក់ពន្ធ័ជំងឺកូវីដ១៩ពីសពលោកតា ប៊ូ សារុំ ប៉ុន្មាននាក់ទៀតសូម្បីតែព្រះសង្ឃនិងលោកតាអាចារ្យក៏ត្រូវដឹកយកទៅមន្ទីរពេទ្យដែរ។
លោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១បានប្រាប់ឲ្យដឹងថា មុនថ្ងៃទី២៧ខែមីនា ក្រុមគ្រួសារលោកតា ប៊ូ សារុំ បាននាំយកលោកតាទៅព្យាបាលនៅមន្ទីរមិត្តភាពខ្មែរសូវៀតរយះពេល២ថ្ងៃ ដោយសារលោកមានជំងឺឡើងសម្ពាតឈាមខ្ពស់។ ក្នុងពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនសង្ឃឹមថាជួយសង្រ្គោះបាន ក៏ដឹកយកមកផ្ទះនាថ្ងៃទី២៧ខែមីនា។ ប្រមាណជាម៉ោង១៤និង២០នាទីរសៀលថ្ងៃដដែល លោកតាបានមរណះកាល។
បើតាមអាជ្ញាធរ កូនចៅជាច្រើនដែលលាងចំអាសឲ្យសពក្នុងពេលដំកល់សពក្នុងផ្ទះ អាចមានឆ្លងជំងឺដ៏សាហាវនេះ។
គួរបញ្ជាក់ថា ក្នុងពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រុមគ្រូពេទ្យបានយកសំណាកលោកតាទៅពិនិត្យ។ នៅម៉ោង២២និង០០នាទីយប់ថ្ងៃទី២៧ខែមីនា លទ្ធផលលោកតាមានវិជ្ជមានកូវីដ១៩ ខណៈដែលសពកំពុងតំកល់ធ្វើបុណ្យនៅផ្ទះ។ ដូច្នេះហើយទើបគ្រូពេទ្យសម្រេចដឹកសពយកទៅបូជាទាំងយប់កណ្តាល ព្រោះខ្លាចឆ្លងរាលដាលដល់អ្នកទៅចូលរួមបុណ្យសព៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


