ព័ត៌មានជាតិ
ឃាត់ខ្លួនសង្ឃក្លែងក្លាយមួយអង្គខណៈកំពុងបិណ្ឌបាត
សង្ឃក្លែងក្លាយមួយអង្គ ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួន ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈដែលសង្ឃអង្គនេះកំពុងនិមន្តបិណ្ឌបាត នៅតាមភូមិតែមួយអង្គឯង ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានអះអាងថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីឈ្មោះ ឈិន គឹមឆេង ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ មន្ត្រីធម្មការ មានទីលំនៅ ភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងថាមានករណីបន្លំខ្លួនធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ) ទើបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកបានសុំគោលការទៅថ្នាក់ដឹកនាំ គឺលោកឧត្តមសេនីយ៍ទោ សាត គិមសាន ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពីលោក ព្រះរាជអជ្ញាលោក ប៊ុណ្ណារ៉ា ផងនោះ លោកក៏បានចាត់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះទៅកាន់ចំណុចផ្សារបឹងឈូក ក្នុងភូមិសាស្ត្រ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងដើម្បីពិនិត្យ ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កួន ហ្វួន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិនាងគ ឃុំនាងគ ស្រុកបន្ទាយមាស ខេត្តកំពត មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងការបន្លំខ្លួនធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ) ។
ក្រោយពីបានសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាសង្ឃពិតប្រាកដមែន ដោយខ្លួនទើបនឹងធ្វើដំណើរមកពីខេត្តកំពតដោយក្នុងមួយថ្ងៃអាចរកលុយបានចាប់ពី៤ទៅ៥ម៉ឺន រៀល ។
សម្ភារៈដែលដកហូតបានរួមមាន ៖ ស្បង់ជីវចំនួន០១ ថង់យាមចំនួន០១ ខ្សែក្រវ៉ាត់ព្រះសង្ឃចំនួន ០១និងបាតចំនួន០១ ដោយបច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


