Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ១០៥នាក់ មានតែម្នាក់ប៉ុណ្ណោះជាករណីពីក្រៅ

បានផុស

នៅ

ក្រសួង​សុខាភិបាលកម្ពុជានៅព្រឹកនេះ ​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងកូវីដ-១៩ ចំនួ​ន ១០៥នាក់ ក្នុងនោះករណីឆ្លងសហគមន៍២០កុម្ភៈ មានចំនួន ១០៤ករណី និង១ករណីមកពីប្រទេសឥណ្ឌូនេស៊ី ខណៈករណីជាសះស្បើយមានចំនួន ៤នាក់ប៉ុណ្ណោះ។

ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២,៣៧៧នាក់ អ្នកជំងឺជាសះស្បើយសរុប ១,១៧៦នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ១,១៨៦នាក់ និងអ្នកស្លាប់សរុប ១១នាក់។

អត្ថបទ៖ ច័ន្ទ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម