Connect with us

ព័ត៌មានជាតិ

តំណាង​លោកជំទាវ​ម៉ែន សំអន​ នាំ​ម៉ាស់និង​ជែ​ល​លាងដៃ ចែកជូន​ដល់​មន្ទីរ​អធិការកិច្ច​៨​រាជធានី​ខេត្ត​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

លោក​ លីវ សុភ​ក្ត្រា អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន នា​ថ្ងៃទី​៣០ មិនា​នេះ​បាន​នាំ​អំ​ណោយ​ដ៏ថ្លៃថ្លា​រួមមាន​ម៉ាស់ និង​ជែ​ល​លាងដៃ​ប្រគល់ជូន​ដល់​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចំនួន ៨ រា​ធានី​ខេត្ត​ដើម្បី​ជាការ​ចូលរួម​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដែល​កំពុង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​គួរឲ្យព្រួយ​បារ​ម្ភបំផុត​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ចាត់​តំណាង​គឺ លោក ​លីវ សុភ​ក្ត្រា អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ធ្វើការ​ផ្ដល់ជូន​នូវ​ម៉ាស់​សុវត្ថិភាព​ចំនួន ៨០,០០០​ម៉ាស់ និង​ជែ​ល​លាងដៃ​ចំនួន៨០០​ដប ដូចៗ​ដល់​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចំនួន ៨​រាជធានី​ខេត្ត​ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក​ប្រជាពលរដ្ឋ​ជាធំ​។

ជាមួយគ្នានេះដែរ​ដោយ​ការចង្អុលបង្ហាញ​ផ្ទាល់​ដាក់​ពី​សំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចំពោះ​មន្ត្រី​ក្រោម​ឳ​វាទ ក្នុងការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅតាម​គ្រប់​មូលដ្ឋាន ផងដែរ​ពិ​េ​សស​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការណ៍​របស់​សម្តេច​តេ​ជោ ៣​កុំ ៣​ការពារ​នោះ​ជា​កត្តា​សំខាន់បំផុត​។​

មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បានទទួល​អំណោយ​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន តាមរយៈ លោក លីវ សុភ​ក្ត្រា រួមមាន ខេត្តបន្ទាយមានជ័យ​, កំពង់ស្ពឺ​, ព្រះសីហនុ ,​ភ្នំពេញ កំពង់ចាម​,​ត្បូងឃ្មុំ ,​ស្វាយរៀង និង​ខេត្តកណ្ដាល ដោយ​មន្ទីរ​នីមួយៗ​ទទួលបាន​ម៉ាស់​សុវត្ថិភាព​ចំនួន ១០,០០០​ម៉ាស់ និង​ជែ​ល​លាងដៃ​ចំណុះ ២៥០​មី​លី​លីត្រ​ចំនួន ១០០​ដប​ដូចៗ​គ្នា​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម