ព័ត៌មានជាតិ
កូនកំលោះកូនក្រមុំពាក់ព័ន្ធលោក កក្កដា សុភ័ណ្ឌ តេស្ត ៣ លើក នៅតែអវិជ្ជមាន
ក្រុមគ្រូពេទ្យនៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ បានបន្តចុះយកសំណាកមនុស្សជាង ៣០០ នាក់ ទៀត នៅក្នុងពិធីមង្គលការមួួយពាក់ព័ន្ធលោកកក្កដា សុភ័ណ្ឌ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី ១២ ខែមីនា។
សមត្ថកិច្ចខេត្តតាកែវបានប្រាប់ភ្នាក់ងារព័ត៌មានកម្ពុជាថ្មីថា ការតេស្ត ៣ លើកកន្លងមក មានអ្នកវិជ្ជមានតែម្នាក់គត់ជាចុងភៅមានឈ្មោះ ហ៊ីង សាមួន អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ចំណែកកូនកំលោះ កូនក្រមុំតេស្ត ៣ លើក អវិជ្ជមានកូវីដ១៩។
សមត្ថកិច្ចបានបន្តថា ក្រុមគ្រូពេទ្យក៏បានចុះធ្វើតេស្តជាលើកទី ៤ នៅព្រឹកនេះ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត។
គួរបញ្ជាក់ថា មង្គលការមួយនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានការសង្ស័យក្រោយបុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌមានវិជ្ជមានកូវីដ ១៩ បានចូលរួមមង្គលការនោះ។
មនុស្សជាង ៣០០ នាក់ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ និងអ្នកពាក់ព័ន្ធផ្ទាល់ ០៦នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


