ព័ត៌មានជាតិ
នយោបាយការទូត! ប្រធានសភានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនៅសប្ដាហ៍ក្រោយ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី នៅសហភាពអឺរ៉ុបដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ពិសេសការងារការទូតសភានៃប្រទេសទំាងពីរក៏ដូចជាលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទំាងពីរឱ្យទទួលបានកាន់តែច្រើនឡើង។

តាមការឱ្យដឹងពីរដ្ឋសភាជាតិ ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភាប្រទេសហុងគ្រីលោក ឡាស្លូ កូវឺរ (László Kövér)។ អំឡុងពេលដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា និងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី ជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីហុងគ្រី និងនាយករដ្ឋមន្រ្តីហុងគ្រីផងដែរ។
ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា មានគម្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកំពុង សិក្សានៅប្រទេសហុងគ្រី ផងដែរ។ សម្តេចនិងគណៈប្រតិភូ នឹងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសហុងគ្រី មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទំាងសងខាង។

គិតមកទល់ពេលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីកម្ពុជានិងហុងគ្រី មានរយៈពេល ៦៩ឆ្នាំ ហើយ។ ហុងគ្រីជាប្រទេសមួយ ដែលបានជួយនិងគំាទ្រកម្ពុជានៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ ទំនាក់ទំនងប្រទេសទំាងពីរបាននិងកំពុងវិវវឌ្ឍ គួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច គាំទ្រគ្នា និងជួបពិភាក្សាការងារទាំងក្នុងកម្រិតថ្នាក់ដឹកនាំនិងមន្រ្តីជំនាញជាន់ខ្ពស់ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសហុងគ្រីកាលពីឆ្នាំ២០១៩ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាណូស អែនឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី មកកាន់កម្ពុជាកាលពីខែតុលា ឆ្នាំ២០១៩ បានពូនជ្រំ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យ កាន់តែជិតស្និទ្ធ លូតលាស់ឡើងគួរជាទីមោទនៈ ដោយយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


