ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ កុំឆ្លៀតឱកាសដំឡើងថ្លៃ ពេលពលរដ្ឋត្រឡប់មកពីថៃ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ដើម្បីចូលមកប្រទេសកំណើតវិញ។ ការមិនដំឡើងថ្លៃសេវាដឹកជញ្ជូនក្នុងពេលនេះ រដ្ឋមន្ត្រីមហាផ្ទៃ ថា ជាការរួមចំណែកមួយដល់ការសម្របសម្រួល និងគាំទ្រចំពោះការធ្វើដំណើរត្រឡប់ចូលមកប្រទេសវិញរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា តាមរយៈលិខិតផ្លូវការមួយច្បាប់ នៅថ្ងៃទី១៧ ខែមិថុនា បានចង្អុលបង្ហាញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយថៃត្រូវណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអ្នករត់តាក់ស៊ីផ្ទាល់ខ្លួន មិនត្រូវដំឡើងថ្លៃសេវាដឹកជញ្ជូនក្នុងអំឡុងពេលនេះជាដាច់ខាត។
សេចក្ដីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ បានកើតឡើងខណៈបច្ចុប្បន្នសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានការវិវត្តប្រែប្រួល និងកាន់តែភាពតានតឹងជារៀងរាល់ថ្ងៃ ចាប់តាំងពីភាគីថៃបានចូលបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យពលីជីវិតទាហានខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបី និងក្រោយការប្រកាសផ្អាកផ្នែកខ្លះ ឬដាក់កំហិតការចេញចូលឆ្លងដែនតាមច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ជាឯកតោភាគីពីថៃ។

ស្ថិតក្នុងស្ថានភាពនេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យត្រៀមលក្ខណៈសម្របសម្រួល និងដោះស្រាយចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅ ប្រទេសថៃ ដែលត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
តាមគោលការណ៍ណែនាំខាងលើនេះ និងដើម្បីសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋខ្មែរ ជាថ្មីម្ដងទៀត ក្រសួងមហាផ្ទៃ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវត្រៀមវិធានការដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនរវាងកម្ពុជា និងថៃ ដោយគិតគូររៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រូពេទ្យសង្គ្រោះបន្ទាន់ និងមធ្យោបាយដឹកជញ្ជូន ជាដើម។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ និងជនងាយរងគ្រោះ។

ក្នុងករណីអាជ្ញាធរថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ អាជ្ញាធរកម្ពុជាត្រូវស្នើសុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរនៃភាគីថៃ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនប្រជាពលរដ្ឋឱ្យវិលត្រឡប់មកកម្ពុជាវិញ ដោយគិតគូរអំពីសុវត្ថិភាព លក្ខណៈមនុស្សធម៌ និងសិទ្ធិមនុស្ស ហើយត្រូវចាត់ចែង និងសម្របសម្រួលដឹកជញ្ជូនប្រជាពលរដ្ឋពីព្រំដែនទៅកាន់លំនៅឋាន។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនឱ្យពង្រឹងការគ្រប់គ្រងការចេញ ចូលឆ្លងកាត់ព្រំដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ សំដៅដោះស្រាយការ កកស្ទះនៅមាត់ច្រកទ្វារ ឬបាតុភាពនានាដែលអាចកើតមានឡើង ព្រមទាំងចាត់ចែងកម្លាំង ធានាការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្រួលបែបបទឯកសារ ធ្វើដំណើរឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋខ្មែរមានលក្ខណៈងាយស្រួល និងឆាប់រហ័ស៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


