ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ជូនដល់អាវុធហត្ថរាជធានីដើម្បីការពារសុខភាពរបស់កម្លាំង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រីពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) នាល្ងាចថ្ងៃម្សិលមុិញបានចាត់ក្រុមការងារនាំយកអំណោយជា ថ្នាំពេទ្យ ចំនួន៩៦ប្រអប់ និងម៉ាសចំនួន១៩៥០ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កងកម្លាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនាពេលនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលយកអំណោយដ៏ថ្លៃថ្លា របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីពេជ្រ ចន្ទមុន្នី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និង លោកជំទាវ ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសបានឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ ដែលអំណោយទាំងនេះពិតជាមានសារៈសំខាន់បំផុត សម្រាប់អង្គភាពប្រើប្រាស់ ក្នុងយុទ្ធនាការ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕
អត្ថបទ ៖ វិមាន


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


