ព័ត៌មានជាតិ
ឆេះឃ្លាំងដាក់សម្ភារៈនៅសង្កាត់វាលស្បូវទាំងកណ្តាលយប់របួសធ្ងន់ម្នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ
ឃ្លាំងដាក់សម្ភារៈមួយកន្លែង ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានរងនូវការឆេះបំផ្លាញ និងបង្កឲ្យបុរសម្នាក់រងរបួសធ្ងន់។

តាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា។ ហើយអ្នករងរបួសឈ្មោះ សំរិត សុមាន ភេទប្រុសអាយុ៣៧ឆ្នាំ។ ចំណែកទ្រព្យសម្បតិដែលរងការខូចខាតរួមមាន កុំព្យូទ័រ២គ្រឿង ម៉ូតូ២គ្រឿង កង់១ និងសម្ភារៈជាច្រើនទៀត។
លោកស្រីចៅសង្កាត់វាលស្បូវបន្តថា អគ្គីភ័យនេះ គឺឆេះតែឃ្លាំងខាងលើទំហ៊ំ៧ម៉ែត្រគុណនិង៩ម៉ែត្រ។ ក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនបុរីប៉េង ហួត ចំនួន២គ្រឿងមកបាញ់ពន្លត់ដោយពុំបានឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ មកដល់ព្រឹកថ្ងៃដដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវរកមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើង៕
អត្ថបទ ៖ នរា





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


