ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា វាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនិងស្នើបន្តខិតខំបន្ថែមទៀត
ក្រចេះ .៖ លោកនេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលរួមគ្នាជាធ្លុងមួយក្នុងគោលដៅតែមួយ គឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

ការវាយតម្លៃបែបនេះ របស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹងកម្លាំងដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីវាយតម្លៃលើការងារស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីស្វែងរកដំណោះស្រាយនៅចំពោះមុខ។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា នៅក្នុងមូលដ្ឋានមានតួអង្គសំខាន់៦ នៅក្នុងមូលដ្ឋានដែលជាបង្គោលដ៏រឹងមាំនៅក្នុងមូលដ្ឋានរួមមានទី១ មេឃុំ ចៅសង្កាត់, ទី២៖ ស្មៀនឃុំ សង្កាត់, ទី៣៖ ជំទប់ឃុំ សង្កាត់, ទី៤៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ទី៥៖ ប្រធានមណ្ឌលសុខភាព, និងទី៦៖ មេភូមិ ដូចនេះតួអង្គសំខាន់ចំនួន០៦ គឺជាតួអង្គធធំដែលធ្វើឱ្យគណបក្សនៅក្នុងមូលដ្ឋានខ្លាំង ឬខ្សោយ ដូច្នេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋរបស់ខ្លួនដោយយកចិត្ដទុកដាក់បំផុត។

ទន្ទឹមនឹងនេះដែរ លោកនេត្រ ភក្ត្រា បានគូសបង្ហាញពីភាពសកម្មរបស់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដែលបានសហការគ្នាក្នុងរូបភាពជាធ្លុងមួយ នៃការចុះជួយមូលដ្ឋានចំណុចនេះជារឿងដ៏សំខាន់ដែលបានអនុវត្តន៍តាមទិសស្លោករបស់គណបក្ស គឺភាពរឹងមាំ និងភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា គឺពឹងលើអំពើល្អរបស់សមាជិកគណបក្ស។

ជាក់ស្តែងសមាជិករបស់គណបក្សបានចុះអន្តរាគមន៍ភ្លាមៗទៅដល់មូលដ្ឋានដែលបង្ហាញពីការយកចិត្តខ្ពស់ ចំពោះប្រជាពលរដ្ឋដែលជាសំលេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅរបស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវហ៊ានតែនិយាយពីចំណុចខ្វះខាត ដើម្បីឈានទៅរកដំណោះស្រាយភ្លាមៗ ទាន់ពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីផ្តល់នូវជំនឿចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់គោលដៅរួមរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនដោយភាពស្មោះត្រង់។

លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។

ពីធីនេះដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់៕
រូបថត ៖ ខឹម សុវណ្ណារ៉ា









-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


