ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំនិស្សិតអាហាររូបករណ៍ដែលត្រៀមទៅរៀននៅនូវេសេឡង់ ជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់និស្សិតកម្ពុជា ដែលទទួលបានអាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់ និងត្រៀមទៅសិក្សា ឱ្យជួយផ្សព្វផ្សាយពីកម្ពុជា ដូចជាវ្ប្បធម៌ ទំនៀមទម្លាប់ខ្មែរឱ្យច្រើន ដើម្បីពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន។

ការណែនាំ ធ្វើនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសលោកជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា។ ជំនួបនេះបានធ្វើឡើងនៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាននឹងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានកំពុងអនុវត្តលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ព្រមទាំងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បន្ទាប់ពីបិទបញ្ចប់សង្គ្រាមស៉ីវិល រហូតមានការឯកភាពជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅចំពោះមុខនិស្សិតជ័យលាភី លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងសាលា និងស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ និងចូលរួមក្នុងការអភិវឌ្ឍកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណ្តិតទី៧ និងសក្តានុពលជំនាញរៀងៗខ្លួនជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានជំរុញឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដកបទពិសោធ និងពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ដើម្បីក្លាយជាមូលធនមនុស្សវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយគូសបញ្ជាក់ថាធនធានមនុស្សខ្លាំង ទើបប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាខឿនការពារប្រទេសជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ។
សូមជម្រាបដែរថា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និស្សិតកម្ពុជាចំនួន៣២រូប ដែលក្នុងនោះមានស្ត្រី១៦រូប មកពីក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានទទួលអាហាររូបករណ៍រដ្ឋាភិបាលនូវែលសេឡង់។ ក្នុងនោះមាននិស្សិតថ្នាក់អនុបណ្ឌិត ចំនួន២៨រូប និងបណ្ឌិតចំនួន៤រូប ដែលនឹងសិក្សាលើមុខជំនាញផ្សេងៗគ្នារួមមាន៖ ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ការគ្រប់គ្រងគ្រោះមហន្តរាយ ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការអប់រំជាដើម។ តួលេខ និងភាពចម្រុះនៃមុខវិជ្ជាសិក្សានេះ ឆ្លុះបញ្ចាំងពីសក្តានុពល និងការវិវត្តសមត្ថភាព ពីកម្រិតធនធានមនុស្សទៅមូលធនមនុស្សពេញលេញ និងសមប្រកប៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


