ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបចុះបិទហាងលក់សាច់សុនខ(ឆ្កែ)ក្រោយណែនាំមិនស្ដាប់
បន្ទាប់ពីចុះណែនាំម្តងជា២ដង ដល់អ្នករកស៊ីជួញដូរ និងលក់សាច់សុនខ(ឆ្កែ) រួចមក មន្ត្រីបសុពេទ្យខេត្តសៀមរាប នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានចុះទៅបិទហាងទាំងនោះដែលនៅសេសេសល់ក្នុងក្រុងសៀមរាប ឲ្យឈប់លក់តែម្ដង។
តាមការរៀបរាប់ពីម្ចាស់ហាងឈ្មោះ ជី សុជាតិ ជាអ្នកលក់សាច់សុនខ(ឆ្កែ) នៅជិតវត្តពោធិ២ដើម បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញបសុពេទ្យសត្វ បានធ្វើកិច្ចសន្យាឲ្យបិទ និងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀត។

លោកបន្តថា ដោយសារមិនទាន់មានមុខរបរថ្មី លោកនៅបន្តបើកលក់បន្តិចបន្ទួច តែនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីជំនាញបសុពេទ្យសត្វខេត្តបានសម្រេចចុះបិទតែម្តង។
លោក ជី សុជាតិ បានបញ្ជាក់ថា ចំពោះការចោទប្រកាន់តាមបណ្តាញសង្គមហ្វេសប៊ុកថា មានមន្ត្រីបសុព្យាបាលចុះមកយកលុយកន្លែងលោកនោះ គឺជារឿងមិនពិតទេ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបង្ហាញថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដោយទទួលបានការណែនាំពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដើម្បីចុះអនុវត្តផ្ទាល់ជាមួយមន្ត្រីបសុពេទ្យ និងសហការជាមួយស្នងការនគរបាលខេត្ត(ការិយាល័យចរាចរណ៍ផ្លូវគោក) បានឃាត់ចាប់សត្វសុនខ (ឆ្កែ) ចំនួន ៦១ក្បាល ដឹកតាមរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ២S២១៥៨ ចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តកំពង់ចាម ។

លោកបន្តថា សត្វសុនខទាំង៦១ក្បាលនេះ មន្ត្រីជំនាញបសុពេទ្យបានយកមករក្សាទុកធ្វើចត្តាឡីស័ក តាមលក្ខណ:បច្ចេកទេស(ដោយសហការជាមួយអង្គការ ( Four Paws ) នៅស្ថានីយស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វទឹកវិលផងដែរ។
បើតាមការលើកឡើងពីលោកស្រី ឯក សុធា តំណាងអង្គការ(Four Paws) បានឲ្យដឹងថា ការចំណាយក្នុងការថែទាំសុខភាព និងជម្រកសត្វសុនខ (ឆ្កែ) ទាំង៦១ក្បាលក្នុងរយះពេល២ខែនេះ គឺយើងចំណាយអស់ប្រមាណ២០,០០០ដុល្លារ។

លោកបញ្ជាក់ថា ករណីដែលគេបង្ហោះរិះគន់គ្មានមូលដ្ឋាននៅក្នុងបណ្តាញសង្គម ថាខាងមន្ទីរជំនាញយកលុយកាក់នោះ វាគឺជារឿងមិនពិតនោះទេ ហើយមន្ត្រី និងថ្នាក់ដឹកនាំមានតែចុះណែនាំដល់អាជីវករឲ្យបញ្ឈប់ការជួញដូរសុនខ(ឆ្កែ) ដោយបានពន្យល់ពួកគាត់ឲ្យរកមុខរបរថ្មីដែលល្អជាងនេះ ដើម្បីចិញ្ចឹមគ្រួសារ។
លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះណែនាំម្តងជា២ដងរួចមក ក៏នឹងត្រូវចាប់ផ្តើមអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបានកំណត់មក។

លោក ព្រំ វិច បានសំណូមពរចំនួន៣ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ ទី៣ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូប និងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។
គួររម្លឹកផងដែរថា នៅទូទាំងប្រទេសគេសង្កេតឃើញខេត្តសៀមរាប ជាគោលដៅមួយដែលអង្គការនិងថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងជំរុញឲ្យមានការឈប់ជួញដូរសាច់សុនខ(ឆ្កែ) ដើម្បីលើកមុខមាត់នៃខេត្តទេសចរណ៍ និងដើម្បីការពារសុខភាពពលរដ្ឋផងដែរ។ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន គេសង្កេតឃើញថា នៅមានការជួញដូរសត្វសុនខ(ឆ្កែ)ជាធម្មតា៕
អត្ថបទ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


