ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអំពាវនាវកុំឱ្យចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់
ថ្លែងជាថ្មីម្ដងទៀតក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់ទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសាធារណៈមតិកុំឱ្យចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ក្នុងកាលៈទេសៈដែលកម្ពុជា-ថៃ កំពុងរក្សាបទឈប់បាញ់។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូច្នេះថា «ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អុនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់»។
ទន្ទឹមនឹងការអំពាវនាវដល់សារព័ត៌មាន និងបណ្ដាញសង្គមនៅក្នុងស្រុក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានទាមទារឱ្យសារព័ត៌មាន និងបណ្ដាញសង្គមថៃ បញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ខណៈប្រទេសកម្ពុជា និងថៃ កំពុងតែធ្វើការជាមួយគ្នាក្នុងការដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកវិញនូវសុខសន្តិភាពជូនប្រជាជនទាំងសងខាង។
សេចក្ដីអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងក្រោយនៅតែកត់សម្គាល់ឃើញការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់រវាងប្រទេសទាំងពីរ ហើយជាពិសេសនោះគឺការផ្សាយដោយសារព័ត៌មានខ្លះរបស់ថៃ ដែលបាននិងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


