ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាគ្មានទេបើប្រទេសជាតិមានសង្គ្រាម
ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ២០០នាក់ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១សីហា ឆ្នាំ២០២៥នេះ បានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងក្រៅសាលា។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ឧិកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម។ ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពសំរាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការពារជាតិបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។

លោកអភិបាលបានបន្ថែមថា ប្រទេសជាតិរីកចំរើន គឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះ ដឹងខ្ពង់ខ្ពស់ស្របតាមឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរ ហ៊ុន ម៉ាណែត ដែលនឹងប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់ គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនទ្រោះត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍន៍។ គឺបុរសម្នាក់នេះហើយដែលបានលះបង់អ្វីៗសព្វបែបយ៉ាងជូនប្រជាជន និងជាតិកម្ពុជាបានសុខសាន្ត និងការអភិវឌ្ឍន៍។ ប្អូនៗនិងក្មួយៗត្រូវដឹងថា តើប្អូនៗចាប់ផ្តើមចេញដំណើរពីប្រភពណា ហើយបន្តដំណើរទៅណា។

លោកអភិបាលរាជធានីភ្នំពេញបានបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសឹក្សានៅបរទេសជាច្រើននាក់ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


