ព័ត៌មានជាតិ
អ្នកនាំពាក្យ ឱ្យបញ្ឈប់រាល់ការបង្ហោះរូបភាព ខ្លឹមសារអសីលធម៌ ពហិការមិនប្រើផលិតផលបរទេស ព្រោះជាការអុជអាល
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរម្លឹកជាថ្មីម្តងទៀតដល់មហាជន អ្នកលេងបណ្តាញសង្គម បញ្ឈប់ជាបន្ទាន់រាល់ការបង្ហោះលើបណ្តាញសង្គមពីការបំភ្លៃខ្លឹមសារ កាត់តរូបភាពពាក់ព័ន្ធនឹងកងទ័ពដែលនាំឱ្យមានការយល់ច្រឡំពីពលរដ្ឋ រួមជាមួយនឹង រូបភាព ខ្លឹមសារអសីធម៌ និងការពហិការមិនប្រើប្រាស់ផលិតផលបរទេសមួយចំនួន ដែលបង្ហាញពីការអុជអាល និងរើសអើងពូជសាសន៍ ខណៈប្រទេសកំពុងស្ថិតក្នុងស្ថានភាពបែបនេះ។

ការលើកឡើងរបស់អ្នកនាំពាក្យ បន្ទាប់ពីក្រសួងព័ត៌មាននៅតែបន្តសង្កេតឃើញពីការបង្ហោះបែបនេះ ទោះបីជាមានសេចក្តីប្រកាសពីក្រសួងរួចហើយក៏ដោយ។ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា៖ “សកម្មភាពទាំងនេះត្រូវបញ្ឈប់ជាបន្ទាន់! សូមបញ្ឈប់ការយកព្រឹត្តិការណ៍ទាំងនេះ ដើម្បីធ្វើអាជីវកម្ម សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតគូរអំពីហានិភ័យ និងការបង្កមហន្តរាយ ដល់សង្គម និងធ្វើឱ្យខូចខាតប្រយោជន៍ជាតិ”។
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំ និងសារអំពាវនាវតាមរយៈអ្នកនាំពាក្យក្រសួង រួចហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌ក្នុងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម ពិសេសការកាត់តរូបភាព ការប្រើពាក្យអសុរស ខ្លឹមសារមិនសមរម្យ រូបភាពទង់ជាតិ បង្កភាពសម្អប់ ការរើសអើងពូជសាសន៍ និងទង្វើអសីលធម៌ ការប្រមាថប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដល់ថ្នាក់ដឹកនាំនៃរដ្ឋបរទេស ទោះក្នុងកាលៈទេសៈណាក៏ដោយ។ហើយកាលពីម្សិលមិញនេះ ក្រសួងបានការណែនាំបន្ថែមទៀត អំពីការពង្រឹងការប្រតិបត្តិក្រមសីលធម៌សម្រាប់ការចុះយកនិងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន និងអ្នកអនុវត្តការងារក្នុងវិស័យព័ត៌មាន ទាំងអាជីពនិងមិនមែនអាជីព ពិសេសការផ្សាយពាក់ព័ន្ធនឹងព័ត៌មានអវិជ្ជមានដែល បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ នេះ បើតាមអ្នកនាំពាក្យ។

លោក បន្តថា៖ “ក្នុងនាមក្រសួងព័ត៌មានខ្ញុំសូមរម្លឹក ជូនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកធ្វើព័ត៌មាន អាជីពនិងមិនមែនអាជីព ត្រូវពង្រឹងតួនាទីនិងការងារចុះយកព័ត៌មាន និងផ្សាយព័ត៌មានរបស់ខ្លួន ដោយអនុលោមតាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចាំបាច់ត្រូវធានាការប្រតិបត្តិសិទ្ធិនិងករណីយកិច្ច ដើម្បីរួមចំណែកក្នុងការរក្សានិងពង្រឹង របៀបរៀបរយវិជ្ជាជីវៈ សណ្តាប់ធ្នាប់ព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននិងការផ្សព្វផ្សាយ ដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងកាលៈទេសៈដ៏មានសារៈសំខាន់កម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ”។
រីឯគំនិតជាតិនិយមវិញ លោកថា គឺជារឿងល្អសម្រាប់ប្រទេសជាតិ ទោះជាតិសាសន៍ណាក៏ដោយ ព្រោះជាសកម្មភាពសំខាន់រួមចំណែក ជាមួយរាជរដ្ឋាភិបាល សង្គមជាតិ ទោះក្នុងវិស័យបុព្វហេតុការពារវប្បធម៌ អរិយធម៌ជាតិ ការពារទឹកដី សម្បត្តិបេតិកភណ្ឌ និងតម្លៃជាតិ លើវិស័យផ្សេងទៀត។ ប៉ុន្តែ ចលនាជាតិនិយមនោះមិនត្រូវក្លាយជាការបង្កឱ្យមានបញ្ហា ឬបង្កហានិភ័យ ឬបន្ថែមបញ្ហាថ្មី នាំភ្លើងថែមឡើយ ពោលគឺជាតិនិយមជ្រុល ពុំអាចចូលរួមចំណែកដល់ដំណោះស្រាយទេ តែវានឹងធ្វើឱ្យកាន់តែមានភាពស្មុកស្មាញខ្លាំងឡើងទៅវិញ ហើយមិនមានអ្វីចំណេញចំពោះប្រទេសជាតិដែរ ពិសេសមិនចំណេញទេដល់ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងដំណើរការដោះស្រាយវិវាទ ឬបញ្ហាតាមគោលការណ៍សន្តិភាព នីតិរដ្ឋ ច្បាប់ជាតិនិងអន្តរជាតិ យន្តការដោះស្រាយជម្លោះកម្រិតតំបន់ និងសកល តែផ្ទុយទោវិញវានឹងបណ្តាលឱ្យមានបញ្ហាជាច្រើនកើតឡើងទៅវិញទេ។

លោកក៏ស្នើឱ្យបង្កើនការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យមានការភាន់ច្រឡំ បង្កហិង្សាសង្គម។ ត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងផ្សាយឬចែករំលែកព័ត៌មានលើបណ្តាញសង្គម។ ចំពោះអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ និងការទទួលខុសត្រូវ ត្រូវគោរពក្រមសីលធម៌នៅរាល់ពេលប្រើប្រាស់ឬចែកចាយលើបណ្តាញសង្គម ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម និងការផ្សាយព័ត៌មានក្នុងនិងក្រៅប្រទេស ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


