Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន​ ​ច្រានចោល​ការផ្សព្វផ្សាយមិនពិតរបស់​គណី ​Instagram ​មួយ​នៅ​បរទេស​

បានផុស

នៅ

លោក ទេព អស្នារិទ្ធ ​អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យក្រសួងព័ត៌មាន​បានប្រកាសច្រានចោល​នូវការផ្សព្វផ្សាយមិន​ពិតរបស់​គណី ​Instagram ​មួយដែលមានឈ្មោះ «Dixie Dragon» ​ដែល​មានមូលដ្ឋាន​នៅក្រៅប្រទេស ​បានធ្វើមាតិកាចោទប្រកាន់មកលើកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះករណីផ្សាយដោយគណនី Instagram ដូចបង្ហាញក្នុងរូបភាពនេះ ក្រសួងព័ត៌មានបានតាម​ដាន​យ៉ាងយកចិត្តទុកដាក់ ​និង​បានដាក់វិធានការសមស្របជាបន្តបន្ទាប់។

​ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ​ហើយប្រើបណ្តាញ Instagram ដែលជា platform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជា មួយក្រសួងប្រៃសណីយ៍ បន្ថែម ក្នុងការទាក់​ទងធ្វើការជាមួយក្រុមហ៊ុននេះ។

ក្រសួងនឹងស្នើដល់ក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារ និងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា។ ​

លោក ​ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែល​ត្រូវបានម្ចាស់គណនីបង្ហោះនោះ ហាក់ បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង (ដែលអាចប្រទេសវៀតណាមឯណោះទេ) គឺពុំមែននៅកម្ពុជាឡើយ។

បើតាមលោកអនុរដ្ឋលេខាធិការ គឺមានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថា មិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាកសញ្ញា ទាំងក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើ គឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជាទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លម ដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនី​ថា ទីតាំង និងមនុស្ស(អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះ ចេញ ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត។

ម៉្យាងទៀត មាតិកាដែលគាត់បានផ្សាយ ទទួលរងការរិះគន់ ដោយ comment តបក្នុងផុសពាក់ព័ន្ធទាំងនោះថា «គាត់(ម្ចាស់គណនី) មិនគួរធ្វើដូច្នេះទេ ព្រោះវាធ្វើឱ្យមានការយល់ច្រឡំលើកម្ពុជា» ខណៈអ្នកប្រើប្រាស់Instagram ផ្សេងទៀតបានcomment បញ្ជាក់ថាក្នុងវីដេអូទាំងនោះថា គឺនៅប្រទេសវៀតណាមទេ មិនមែនកម្ពុជាឡើយ។

ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូនខាងលើ ហើយបន្តតាមដានបន្ថែមទៀត។ អ្នកនាំពាក្យអំពាវនាវកុំឱ្យសាធារណៈជនយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម