ព័ត៌មានជាតិ
សប្តាហ៍នេះនៅផ្លូវថ្មើរជើងចតុមុខ មានការដង្ហែរក្បួន ដើម្បីអបអរសាទរ និងដឹងគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) នាសប្តាហ៍នេះពិតជាខុសប្លែកពីសប្តាហ៍មុនៗ នោះគឺល្ងាចថ្ងៃទី០២ខែសីហា ឆ្នាំ២០២៥នេះ មានក្រុមយុវជន មួយក្រុមមានគ្នាប្រមាណ១០០០នាក់ បានដង្ហែរក្បួន ដើម្បីអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ មាតុភូមិ។

ក្រុមពួកគេបានចាប់ផ្តើមដង្ហែរចេញពីមុខវត្តឧណ្ណាលាមឆ្ពោះទៅមុខវាំង ជាមួយនិងការស្រែកបំពងសម្លេង «កម្ពុជាចង់បានសន្តិភាព និងអរគុណចំពោះសម្តេចមហាបវរធិបតី និងសម្តេចតេជោហ៊ុន សែន ដែលបានខិតខំស្វែងរកបទឈប់បាញ់ជូនជាតិ» ។

បើតាមលោក ចាន់ សំមុនី ប្រធានប្រតិបត្តិនៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ប្រចាំកូរ៉េខាងត្បូង ដែលបានដឹកនាំយុវជន ដង្ហែរក្បួន នេះបានឱ្យដឹងថា៖ ការដង្ហែរក្បួន នេះ ធ្វើឡើង ដើម្បីអបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះបូជនកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។ជាមួយគ្នានេះ លោកនាំយកថវិកាផ្ទាល់ខ្លួន ដែលជាប្រាក់សន្សំទិញផ្ទះ ចំនួន១០០លានរៀល ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងទិញគ្រឿងឧបភោគនិងបរិភោគជូនជនភៀសសឹក ដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។

ចំពោះការដង្ហែរក្បួននេះ ធ្វើឡើងដើម្បីរំលឹក នឹកគុណដល់វីរៈភាពរបស់សម្តេចតេជោ-ធិបតី ក៏ដូចជា ការរំលឹកនឹកគុណូការៈ របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រណាឡើយ។
លោក ចាន់ សំមុនី អតីតពលករខ្មែរនៅកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា៖ ថវិកា១០០លានរៀលនេះ មួយផ្នែកប្រគល់ជូនកងទ័ព តាមរយៈបញ្ជាការដ្ឋានអង្គរក្ស និងមួយផ្នែកចាត់ចែងទិញ គ្រឿងឧបភោក និងបរិភោគ ប្រគល់ជូនជនភៀសសឹក ដើម្បីតបស្នងនូវការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរៈកងទ័ពជួរមុខ ក្នុងការការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជា ជាមួយភាពក្លាហាន និងស្វាហាប់ រឹងមាំ លើសមរភូមិជួរមុខ។
លោក ចាន់ សំមុនី បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ពួកគេនិងជួបជុំគ្នានៅម៉ោងនិងទីតាំងដដែរ ដើម្បីដង្ហែរក្បួននេះជាលើកទី២ទៀត៕
ដោយ ៖ ស្រីរ័ត្ន








-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


