ព័ត៌មានជាតិ
បើថៃនៅតែគឃ្លើនបង្ហោះដ្រូនចូលដែនអាកាសកម្ពុជា នោះកម្ពុជានឹងមានវិធានការឆ្លើយតបចាំបាច់
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ប្រកាសទាត់ចោលការបង្ហោះផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន ដែលបានចោទថាកម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ។ ផ្ទុយមកវិញកម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពបង្ហោះដ្រូនចូលដែនអាកាសកម្ពុជាជាបន្ទាន់ បើពុំនោះទេនឹងមានវិធានការឆ្លើយតបជាការចាំបាច់។

ការទាត់ចោលនេះ បន្ទាប់ពីសារព័ត៌មានថៃមួយចំនួនបានយកវីដេអូការបង្ហោះដ្រូនមកធ្វើការអត្ថាធិប្បាយ និងចោទថាដ្រូននោះជារបស់កម្ពុជា។ ថ្លែងចេញពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី ០៣ ខែសីហានេះ លោកស្រី ម៉ាលី សុជាតា អះអាងថា៖«កម្ពុជាសូមច្រានចោលការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយថ្មីៗនេះ បានផ្សាយយករូបភាពវីដេអូក្លែងក្លាយ មកធ្វើអត្ថាធិប្បាយ បកស្រាយជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទឹកដីថៃ»។
លោកស្រីសង្កត់ធ្ងន់ថា ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរនោះទេ ប៉ុន្តែបង្កើតឱ្យមានការកើនឡើងនូវកម្តៅ»។ ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ចៀសវាងការបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសកម្ពុជាទៀត បើពុំនោះទេកម្ពុជានឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


