ព័ត៌មានជាតិ
អាល្លឺម៉ង់ស្វាគមន៍កិច្ចប្រជុំ GBC ដោយថាជាជំហានកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ
ប្រទេសអាល្លឺម៉ង់ តាមរយៈស្ថានទូតរបស់ខ្លួនបានប្រកាសស្វាគមន៍គាំទ្រដល់កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលចាប់ផ្ដើមនៅថ្ងៃទី៤ ខែសីហា ដោយថានេះអាចជាជំហាននៃការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ។

ក្នុងការបង្ហោះលើហ្វេសបុកផេកនៅព្រឹកថ្ងៃទី៤ សីហានេះ ឯកអគ្គរដ្ឋទូត Stefan Messerer បានថ្លែងពីតម្លៃនៃជីវិតមនុស្សពិតដែលគ្រប់ជម្លោះទាំងអស់ត្រូវគិតឡើងវិញ។
លោកបានលើកឡើងថា៖ «សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា»។
អាល្លឺម៉ង់បានស្វាគមន៍ការកោះប្រជុំ GBC ជាមួយនឹងពាក្យមួយថា «សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត» ដែលសំដៅដល់ពលរដ្ឋដែលកំពុងភៀសសឹកជាង១៧ម៉ឺននាក់ មកកាន់ទីតាំងសុវត្ថិភាពដែលជាអ្នករងគ្រោះដោយផ្ទាល់ពីជម្លោះនេះ។

កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ បន្ទាប់ពីមានបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ដែលផ្ដួចផ្ដើមដោយអាមេរិក សម្របសម្រួលដោយម៉ាឡេស៊ី និងតាមដានដោយប្រទេសចិន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


