Connect with us

ព័ត៌មានជាតិ

អនុប្រធានទី២រដ្ឋសភាជំរុញយុវជនរួម​គ្នាបង្ហាញការពិត​ពី​កម្ពុជាទៅ​កាន់​ពិភព​លោក

បានផុស

នៅ

អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​លោក វង​ សូត បានជំរុញ​ដល់​យុវជនកម្ពុជា​សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ប្រឆាំង​តប​ត​ព័ត៌មាន​ក្លែង​ក្លាយ និងផ្សព្វផ្សាយ​ពីការ​ពិត​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​ឱ្យ​អន្តរជាតិ​បាន​ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅ​សិក្សា​នៅប្រទេស​ជប៉ុន ព្រឹកថ្ងៃទី​៤ ខែ​សីហា ឆ្នាំ២០២៥ លោក វង សូត បាន​លើក​ឡើង​ថា និស្សិត​ទាំង​ងស់​គឺ​ជា​ទូត​សុឆន្ទៈរបស់​កម្ពុជា​ដែល​ដើរតូនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

លោក​ថា៖ «យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងតបត ចំពោះ ការបង្កើតព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា ក្នុងគោលបំណង បំភាន់ភ្នែកអន្តរជាតិ។ ក្នុងន័យនេះ យុវជនយើង គឺជាកម្លាំងដ៏សំខាន់របស់ជាតិ ក្នុងការផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជា ឱ្យអន្តរជាតិបានដឹង ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា»។

ក្នុង​កម្មវិធី​នេះលោក វង សូត ព្រមទាំងនិស្សិតទាំងអស់បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយទ័ពថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាផងដែរ។

ជម្លោះប្រដាប់​អាយុរយៈពេល៥ថ្ងៃ​រវាង​កម្ពុជា​និង​ថៃ​បណ្ដាល​ឱ្យ​មាន​ទាហាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ដែល​ផ្ដើម​ចេញពី​ការ​ឈ្លានពាន​របស់​ថៃ​នៅ​ប្រាសាទតាមាន់​ធំដោយ​បានរាយបន្លាលួស និង​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរមុន។ ជម្លោះ​នេះបាន​ឈាន​ដល់​បទ​ឈប់​បាញ់​មួយនៅ​ថ្ងៃទី​២៨ បន្ទាប់​ពី​មាន​ការ​ជួប​គ្នា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និង​នាយករដ្ឋមន្ត្រីស្ដីទី​ថៃ​ ក្រោម​​ការ​សម្របសម្រួលដោយ​​ម៉ាឡេស៊ី ដោយ​ផ្ដួច​ផ្ដើម​គំនិត​ដោយ​សហរដ្ឋ​អាមេរិក និងតាមដាន​ដោយ​ប្រទេស​ចិន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម