Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ៣ បន្តចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវវេងស្រេង កាត់បន្ថយការកកស្ទះ

បានផុស

នៅ

នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ផ្លូវ​វេងស្រេង ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ និង​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ទទួល​បាន​បទបញ្ជា​ពី​ លោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ លោក សាំង ស៊ីណា ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ៣ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​មូលដ្ឋាន​សង្កាត់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង។

បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ និង​បាត់បង់​នូវ​សោភ័ណភាព​ក្នុង​មូលដ្ឋាន ដោយសារតែ នៅ​ពេល​ម៉ោង​កម្មករ កម្មការិនី ចេញពី​រោងចក្រ​ច្រើន ពលរដ្ឋ​លក់ដូរ​តាម​រទេះ រ៉ឺម៉ក បន្លែ ផ្លែឈើ បាយ សាច់ បាន​ដាក់​លក់​លើ​ផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

ក្នុង​យុទ្ធនាការ​រយៈពេល​ខ្លី តែ​ទទួល​បាន​លទ្ធផល​ខ្ពស់ សម្រាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​សង្កាត់ ខណ្ឌ ​ចំពោះ​ពលរដ្ឋ​ដែល​លក់ដូរ​លើ​ផ្លូវ និង​ចិញ្ចើម​ផ្លូវ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ខណ្ឌ នៅតែ​បន្ត​អនុវត្ត​ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​សង្កាត់​ឲ្យ​បាន​ប្រសើរ​ឡើង។

ជាមួយ​គ្នា​នេះ ​អាជ្ញាធរ ក៏បាន​សំណូមពរ​ឲ្យ​អាជីវករ​ទាំងអស់​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ និង​លក់ដូរ​តាម​អ្វី​ដែល​អាជ្ញាធរ​បាន​រៀបចំ​ជូន​ដោយ​កំណត់​ព្រំ​ឲ្យ​លក់​បាន​ត្រឹមត្រូវ ជៀសវាង​ការ​លក់ដូរ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម