Connect with us

ព័ត៌មានជាតិ

ជួបជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ ល្មើស​វិធានការ​សុខាភិបាល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់

បានផុស

នៅ

​បុរស៣​នាក់ត្រូវកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាងធ្វើការឃាត់ខ្លួន ក្នុងករណីល្មើស​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ដោយ​ពួកគាត់ជួបជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ។​

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខប្រាប់ឲ្យដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង បាន​ធ្វើការ ឃាត់ខ្លួនបុរស៣​នាក់ ករណីល្មើស​វិធានការ​សុខាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ (ជួបជុំ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ​) នៅ​ចំណុច​មុខ​បន្ទប់​ជួល​ក្នុង​ផ្សា​របឹង​បៃតង ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសទាំង៣​នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-​ឈ្មោះ អូន រតនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីន​រោងចក្រ​ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​), ទី២-​ឈ្មោះ ហូ រុន​មុនី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) , ទី៣-​ឈ្មោះ ហេង សូ​វីត ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (គ្មាន​សារធាតុ​ញៀន​) ។

ជនសង្ស័យ​ទាំង៣​នាក់ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​ច្បាប់​តាម​នីតិវិធី ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម