Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សៀន សុវណ្ណា នាំយកអំណោយមនុស្សធម៌ជួយជនភៀសសឹក ៥៤គ្រួសារ នៅសង្កាត់គោកចក

បានផុស

នៅ

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត សៀន សុវណ្ណា ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានដឹកនាំក្រុមការងារយកអំណោយមនុស្សធម៌ចែកជូនដល់ជនភៀសសឹកចំនួន ៥៤គ្រួសារ ដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅវត្តគោកចក និងវត្តអធ្វា ក្នុងក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សៀន សុវណ្ណា មានប្រសាសន៍ថា ការនាំយកអំណោយមកជូនបងប្អូនពលរដ្ឋក្នុងពេលនេះគឺដើម្បីជួយសម្រាលការលំបាកដែលកំពុងប្រឈមនានា។ អំណោយដែលត្រូវបានចែកជូនក្នុងមួយគ្រួសារៗរួមមាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, មី ១កេស និងទឹកប្រាក់ ៥០,០០០ រៀល។ បន្ថែមពីនេះ ចៅសង្កាត់គោកចកក៏បានចែកជូននំកញ្ចប់មួយចំនួនទៅកាន់ជនភៀសសឹកផងដែរ។

ក្នុងជំនួបនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពទាន់ពេលវេលា។ លោកបានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានជឿជាក់លើរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកបណ្ឌិតសៀន សុវណ្ណា បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ «ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ពិតជាមិនរត់ចោលបងប្អូនប្រជាជនឡើយ ទោះក្នុងតម្លៃណាក៏ដោយ»។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សោ សុន្ទរ៍ធារី និង លោក អ៊ុត ដារ៉ា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំង លោកភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផ្សេងទៀត។

លោកបណ្ឌិត សៀន សុវណ្ណា សង្ឃឹមថាពលរដ្ឋភៀសសឹកទាំងអស់នឹងបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនវិញក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម