ព័ត៌មានជាតិ
នាវាចម្បាំងសម័យសង្គ្រាម ត្រូវបានស្រង់ចេញពីទឹកហើយ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
នាវាចម្បាំងដែលលិចតាំងពីសម័យសង្គ្រាម ត្រូវស្រង់ចេញពីទឹកទន្លេមេគង្គ ដោយកងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ ស្រង់ចេញមកលើគោករួចរាល់ មុនផែនការដែលកំណត់ ប្រតិបត្តិនេះធ្វើឡើងនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។



នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ពិធីស្រង់នាវាម៉ារីននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមពិធីស្រង់នាវាចេញពីទឹក ដើម្បីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ក្នុងភូមិសាស្ត្រត្រង់ចំណុចបណ្តោយដងទន្លេមេគង្គ ដែលស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។




ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិការណ៍ស្រង់នាវាចម្បាំងមួយនេះ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក សល់បំណែកគ្រាប់១០%ទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកម្ទេចចោល។

ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមទៀតថា ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញបានខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគស្មាញ និងប្រឈមគ្រោះថ្នាក់បំផុស ព្រោះមិនដូចនៅលើគោគ សូមបញ្ជាក់ផងដែរ ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសរុបប្រមាណជាង១៦តោន ហើយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រមាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះផងដែរ។


ក្នុងឱកាសចុះជួបក្រុមការងារបច្ចេកទេសបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម បានសម្តែងនូវការអរគុណ រីករាយ ហើយបានផ្ដាំផ្ញើដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមក្នុងសកម្មភាពនេះដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ ផ្លូវ៨ខ្សែ ក្នុងខណ្ឌទួលគោក ត្រូវជួសជុលសម្រេច១០០ភាគរយ ក្រោយខូចខាតដោយជំនន់ទឹកភ្លៀង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន