Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យច្រានចោលការផ្សព្វផ្សាយថា លោក ម៉ៅ អាយុទ្ធ ទទួលមរណភាព

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងច្រានចោលចំពោះការផ្សព្វផ្សាយថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង​ព័ត៌​មាន ទទួលមរណភាព។

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា “ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន គឺមានសភាពធម្មតា ដោយលោកបានដឹងខ្លួន នឹងអាចទទួលទានអាហារ តាមការណែនាំរបស់គ្រូពេទ្យជាធម្មតា ហើយក្រុមគ្រូពេទ្យក៏កំពុងបន្តតាមដានសុខភាពជាបន្តបន្ទាប់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមាស សោភ័ណ្ឌ បានប្រាប់ថា អាការរបស់លោក មិនដូចជាការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលថាលោកបានទទួលមរណភាពនោះទេ។

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។

លោកជាមន្ត្រីជាន់ខ្ពស់ និងជាផលិតករភាពយន្តដ៍ល្បីល្បាញមួយ ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ មានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការ កំណាព្យ និង​ប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម