ព័ត៌មានអន្ដរជាតិ
យុវជន«Gen Z» នេប៉ាល់ ប្រើបណ្តាញសង្គមDiscord ដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន
ក្រុមយុវជននេប៉ាល់ បានប្រើប្រាស់បណ្តាញសង្គម Discord ដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដើម្បីដំណើរការបោះឆ្នោតស្ទង់មតិជ្រើសរើសនាយករដ្ឋមន្ត្រីបណ្តោះអាសន្នដែលលទ្ធផលបង្ហាញថា លោកស្រី Sushila Karki អតីតប្រធានចៅក្រមនៃប្រទេសនេប៉ាល់បានជាប់ការបោះឆ្នោតស្ទង់មតិនេះ។

ក្រុមយុវបាតុករហិង្សា ដែលហៅខ្លួនឯងថា «ជំនាន់ Z (Gen Z)» បានផ្ទុះការតវ៉ាបណ្តេញនាយករដ្ឋមន្ត្រីឲ្យចុះចេញពីអំណាច ដោយចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី K.P. Sharma Oli ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងផ្តាច់ការ ក្រោយពីរដ្ឋាភិបាលនេះបានព្យាយាមបិទបណ្តាញសង្គមពេញនិយមពីការប្រើប្រាស់ក្នុងប្រទេសនេប៉ាល់។
ក្នុងការតវ៉ាដ៏ហិង្សាប៉ុន្មានថ្ងៃរហូតដល់អាចបង្ខំលោក K.P. Sharma Oli លាលែងពីកៅអីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ខែកញ្ញា ក្រុមបាតុករដែលគ្រប់គ្រងលែងបាននោះ បានដុតបំផ្លាញវិមាហរដ្ឋសភា អគាររដ្ឋាភិបាល ព្រមទាំងសណ្ឋាគារប្រណីតៗវិនិយោគដោយបរទេសជាច្រើនកន្លងនៅទីក្រុងកដ្ឋមណ្ឌូ (Kathmandu)។
យោងការផ្សាយរបស់ South China Morning Post (SCMP) ដោយបានស្រង់សម្តី សមាជិក Gen Z ម្នាក់ដែលស្ថិតនៅក្នុងកម្មវិធីជជែក Discord បានពណ៌នាដំណើរការបោះឆ្នោតថា «មានកំហុស»។ សមាជិករូបនោះ បានលើកឡើងថា កម្មវិធីជជែកនោះមានសមាជិក ៤០០០០នាក់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសតំណាងសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្នបានបញ្ឈប់ បន្ទាប់ពីលោកស្រី Sushila Karki អតីតប្រធានចៅក្រម បានទទួលបានសំឡេងគាំទ្រ ៥០ភាគរយ។ មានតែ ៧៧១៣ នាក់ ប៉ុណ្ណោះដែលត្រូវបានកត់ត្រានៅក្នុងការបោះឆ្នោតនាពេលនោះ។
បេក្ខភាពលោកស្រី Sushila Karki បានយកឈ្នះលើបុគ្គលសំខាន់ៗ ដូចជា លោក Rastra Bimochan Timilsina ជាអ្នកមានឥទ្ធិពលក្នុងសង្គម លោក Sagar Dhakal ជាអ្នកនយោបាយវ័យក្មេង លោក Dharan Harka Sampang មេដឹកនាំការតវ៉ាម្នាក់ និង លោក Mahabir Pun ដែលជាឥស្សរជនសង្គមឈានមុខគេដែលគេស្គាល់ថាសម្រាប់ការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ជនបទ។
លោកស្រី Karki វ័យ៧៣ឆ្នាំ ដែលបានក្លាយជាស្ត្រីឆ្នើមប្រកាន់យកគោលការយុត្តិធម៌ ដែលមិនអត់ឱនចំពោះអំពោះពុករលួយ ហើយលោកស្រីដំបូងមានប្រវត្តិកាន់កាប់ស្ថាប័នអនុវត្តច្បាប់កំពូលរបស់ប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៦។
យោង The Kathmandu Post លោកស្រី Karki ក៏ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចេតនាក្នុងការដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ននេះ ប្រសិនបើក្រុមយុវជន Gen Z ទទួលស្គាល់គាត់ជាផ្លូវការថាជាអ្នកតំណាងរបស់ពួកគេ។
លោកស្រី ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ប្រសិនបើយុវជនជាង ១០០០នាក់ផ្តល់ការគាំទ្រដល់ខ្ញុំជាលាយលក្ខណ៍អក្សរ នោះខ្ញុំនឹងដឹកនាំក្រុម»។ ក្រោយមក លោកស្រី Karki ត្រូវបានគេដឹងថាបានប្រាប់មេដឹកនាំ Gen-Z ថា គាត់ត្រូវបានផ្តល់ឱ្យហត្ថលេខារបស់បុគ្គល Gen-Z ជាង ២៥០០នាក់។
យោង SCMP លោក Balendra Shah ដែលបច្ចុប្បន្នជាអភិបាលក្រុងកដ្ឋមណ្ឌូនិងជាបេក្ខភាពឈានមុខសម្រាប់ដឹកនាំរដ្ឋាភិបាលបណ្តាអាសន្ននេះ ក៏បានយល់ព្រមលើបេក្ខភាពលោកស្រី Karki ផងដែរ។
ទោះបីជាបែបណា រហូតដល់ពេលនេះបេក្ខភាពរបស់លោកស្រី មិនទាន់ត្រូវបានប្រកាសនិងការទទួលយកជាផ្លូវការទេ ដោយសារតែមិនទាន់មានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធត
ក្រោយផ្ទុះអំពើហិង្សាសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់ និងការបណ្តេញនាយករដ្ឋមន្ត្រីផ្លូវការចេញពីអំណាច ក្រុមយោធានេប៉ាល់ដែលកំពុងអនុវត្តច្បាប់បម្រាមគោចរ និងក្រុមបាតុករដែលហៅខ្លួនឯងថា «ជំនាន់ Z (Gen Z)» បានជួបជជែកគ្នាកាលថ្ងៃទីពុធ ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្ន។ សភាពការណ៍នៅប្រទេសនេប៉ាល់ បានងាកទៅរកស្ថានភាពប្រក្រតីវិញក្រោយផ្ទុះហិង្សាដ៏សាហាវក្នុងរយៈពេលមួយដ៏ខ្លីបំផុត៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


