ជីវិតកម្សាន្ដ
ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់
saostar បានរាយការណ៍ថា កាលព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅប្រទេស El Salvador ជាមួយនឹងការទន្ទឹងរង់ចាំរបស់ទស្សនិកជនសម្រស់ទូទាំងពិភពលោក។

ក្នុងនោះមានបវកញ្ញាជាង៨០ នាក់បានសម្តែងជាពីរផ្នែក គឺការប្រកួតឈុតប៊ីគីនីនិងឈុតពេលល្ងាច។ ក្នុងចំណោមនោះ រាជិនីសម្រស់ដែលគួរឲ្យកត់សម្គាល់បំផុតគឺ ប្រទេសនេប៉ាល់ នាង Jane Dipika Garrett។
នៅលើឆាក បវកញ្ញាតំណាងឲ្យប្រទេសនេប៉ាល់បានស្លៀកឈុតហែលទឹកពណ៌ទឹកប្រាក់មួយឈុតកាត់ត្រង់ដើមទ្រូង អមនឹងម៉ូដសក់រួញ។ Jane Dipika Garrett ដើរដោយទំនុកចិត្ត ចំពេលមានការអបអរសាទររបស់អ្នកទស្សនាទាំងអស់នៅក្នុងសាលប្រជុំ។
ទោះបីជានាងមានរូបរាងមិនស្រឡូនស្អាតដូចបវកញ្ញាដទៃទៀតក៏ពិតមែន ប៉ុន្តែ Jane Dipika Garrett នៅតែសម្តែងដោយស្មារតីពោរពេញដោយថាមពល។ នាងគឺជាបវរកញ្ញាប្រទេសនេប៉ាល់ដែលមានទំហំធំដំបូងគេក្នុងប្រវត្តិសាស្ត្រ។
ការសម្តែងប្រកបដោយទំនុកចិត្តរបស់នាង បានទទួលការសរសើរជាច្រើនពីសាធារណជន។ ទស្សនិកជនជាច្រើនបញ្ជាក់ថា Jane Dipika Garrett គឺជាទឹកចិត្តដ៏ល្អសម្រាប់ទស្សនិកជនទាំងសម្រស់ និងនារីដែលមិនមានរូបរាងស្តង់ដារ។
Jane Dipika Garrett មានអាយុ ២២ ឆ្នាំ បច្ចុប្បន្នជាគិលានុបដ្ឋាយិកា។ ក្នុងអំឡុងពេលប្រកួតប្រជែងនៅ Miss Universe Nepal 2023 នាងបាននិយាយថា “ក្នុងនាមជាស្ត្រីដែលមិនស្របតាមស្តង់ដារសម្រស់ជាក់លាក់ ខ្ញុំមកទីនេះដើម្បីតំណាងឲ្យស្ត្រីដែលតស៊ូជាមួយបញ្ហាឡើងទម្ងន់ ប្រយុទ្ធប្រឆាំងនឹងបញ្ហាអ័រម៉ូន។ ខ្ញុំជឿថាមិនមែនមានសម្រស់ស្ដង់ដារតែមួយនោះទេ ប៉ុន្តែគឺថាមនុស្សស្រីគ្រប់រូបស្អាតតាមរបៀបរបស់ខ្លួន”។

ក្រោយពីរាត្រីពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រស់នេប៉ាល់ទទួលបានអ្នកគាំទ្រយ៉ាងច្រើន។ នាងត្រូវបានគេទស្សន៍ទាយថានឹងអាចសម្រេចបានលទ្ធផលខ្ពស់សម្រាប់ប្រទេសក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំនេះ ដោយសារថាមពល និងភាពជឿជាក់របស់នាង។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយគឺពឹងផ្អែកភាគច្រើនទៅលើសមត្ថភាពរបស់បេក្ខជនក្នុងការយកឈ្នះលើចៅក្រមនៅក្នុងផ្នែកសម្ភាសន៍បិទទ្វារ។
សូមបញ្ជាក់ដែរថា ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ទម្រង់នៃឆ្នាំនេះនឹងផ្លាស់ប្តូរបើប្រៀបធៀបទៅនឹងរដូវកាលមុន។ បេក្ខនារីនឹងជាប់ឈ្មោះពី Top 20, Top 10, Top 5 និង Top ៣ រៀងៗខ្លួនដូចដែលបានរៀបចំដោយកម្មវិធី៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


