ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថ្មីរបស់នេប៉ាល់ បង្កកលិខិតឆ្លងដែន ថ្នាក់ដឹកនាំកំពូលៗផ្នែកសន្តិសុខ ជុំវិញការសម្លាប់ដ៏ហិង្សា
រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេប៉ាល់ បានបង្កកលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli និងមន្ត្រី៤រូបផ្សេងទៀត ពាក់ព័ន្ធនឹងការគាបសង្កត់ដោយហិង្សានៃការតវ៉ារបស់យុវជននេប៉ាល់ ដែលហៅខ្លួនឯងថា«Gen Z» នៅទូទាំងប្រទេសកាលពីថ្ងៃទី ៨ និង ៩ខែកញ្ញា ដែលបណ្តាលឲ្យយុវជនរាប់សិបនាក់បាត់បង់ជីវិតនិងរងរបួស។

យោងតាមការផ្សាយរបស់ kathmandupost ដែលមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ក្រសួងសន្តិសុខមាតុភូមិនៃរដ្ឋាភិបាលបណ្តោះអាសន្នបច្ចុប្បន្ន បានសម្រេចបង្កកលិខិតឆ្លងដែនមន្ត្រីសំខាន់ៗ ដែលធ្វើឡើងតាមអនុសាសន៍របស់គណៈកម្មការយុត្តិធម៌ដែលស៊ើបអង្កេតការបង្ក្រាប។
តាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី ៨ខែកញ្ញា យុវជនចំនួន១៩នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញអគារសភាសហព័ន្ធ នៅពេលដែលប៉ូលីសបានប្រើគ្រាប់កាំភ្លើងពិតដើម្បីរារាំងការឈានទៅមុខរបស់យុវជនដែលកំពុងតវ៉ាប្រឆាំងនឹងអំពើពុករលួយដ៏ទូលំទូលាយ និងការហាមប្រាមដោយបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយក្នុងចំណោមយុវជន។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៥នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។

មន្ត្រីគ្រាក់ៗនៃរដ្ឋាភិបាលមុន ដែលប្រឈមមុខនឹងការបង្កកលិខិតឆ្លងដែនរួមមាន លោក Ramesh Lekhak នៅពេលនោះជារដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Gokarna Mani Duwadi រដ្ឋលេខាធិការក្រសួងសន្តិសុខជាតិ, លោក Hutaraj Thapa ប្រធាននាយកដ្ឋានស៊ើបអង្កេតជាតិ និង លោក Chhabi Rijal ជាប្រធានមន្ត្រីខ័ណ្ឌកដ្ឋម៉ាន់ឌូ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ Bigyan Raj Sharma សមាជិកនៃគណៈកម្មការតុលាការ។
តាមរយៈការសម្រេចរបស់រដ្ឋាភិបាលបណ្តោះអាសន្ននេះ មន្ត្រីទាំង៥ជាក្បាលម៉ាស៊ីនក្នុងរដ្ឋាភិបានមុន និងក្រសួងសន្តិសុខ និងមន្ត្រីទទួលផែនសន្តិសុខនឹងមិនអាចចាកចេញពីប្រទេសនេប៉ាល់បានឡើយ៕
រ៉ាន់ រើយ



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


