Connect with us

ព័ត៌មានជាតិ

បណ្ឌិត ដៀប សុផល៖ រដ្ឋសៀមនិងតៃបានកើតឡើងនៅលើទឹកដីចក្រភពខ្មែរ និងបានលួចយកវប្បធម៌ អរិយធម៍ខ្មែរ

បានផុស

នៅ

នៅចំពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ បណ្ឌិត ដៀប សុផល បានរំលឹកពីប្រវត្តិ រដ្ឋសៀម និងតៃ បានកើតឡើងនៅលើទឹកដីចក្រភពខ្មែរ និងបានលួចយកវប្បធម៌ អរិយធម៍ខ្មែរ។ រដ្ឋសៀម និងតៃនេះ សំដៅដល់ប្រទេសថៃនាពេលបច្ចុប្បន្ន ដែលបានប្រែឈ្មោះទាំងនោះ និងកសាងក្លាយទៅជាប្រទេសមួយក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនាពេលនេះ ដោយសារប្រទេសថៃមានមហិច្ឆិតានៅតែចញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យភាពទឹកដីកម្ពុជាតាំងពីសម័យបុរាណរហូតមកដល់សម័យទំនើប។ ដោយហេតុឈ្លានពានមិនចេះស្កប់ស្កល់នេះហើយ លោកបណ្ឌិត ដៀប សុផល ដែលជាអ្នកសា្រវជ្រាវប្រវត្តិសាស្រ្ត បានបញ្ចេញសារដែលមានខ្លឹមសារថា ប្រវត្តិសាស្ត្រ:«សៀមនិងតៃ៖ ប្រភពជោគជ័យនិងមហន្តរាយ»។

លោកបានឱ្យដឹងថា រដ្ឋសៀម និងតៃបានកើតឡើងនៅលើទឹកដីចក្រភពខ្មែរ។ ភាពឧត្តុង្គឧត្តមនៃវប្បធម៌ អរិយធម៌ខ្មែរត្រូវបានសៀមនិងតៃលួច ឆក់ ប្លន់យកទៅកសាងរដ្ឋរបស់គេឱ្យមានជំហរនិងរីកចម្រើន។ យ៉ាងណាមិញវឌ្ឍនភាពនេះមិនស្ថិតស្ថេរទេ ដោយភាពរមិលគុណភ្លេចប្រភពកំណើតរបស់ខ្លួន ពោល តៃបានធ្វើសង្គ្រាមជាមួយនឹងភូមា(១៥៥៨-១៥៦៩) ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ការបរាជ័យនេះ ធ្វើឱ្យតំបន់ជាច្រើននៃរដ្ឋតៃបានក្លាយជាទីរហោស្ថានព្រៃដុះពាសពេញ បង្ហាញពីការបាត់បង់នូវតម្លៃវប្បធម៌និងតម្លៃមនុស្សជាតិ។ សោកនាដកម្មនេះកើតឡើងដោយពាក្យទូន្មានមួយពោលថា «ផឹកទឹកភ្លេចប្រភព»។

ក្នុងន័យនេះ លោកបណ្ឌិត ដៀប សុផល បានរំលឹកថា ក្នុងដំណាក់កាលនៃសម័យលង្វែក ខ្មែរមានសាមានចិត្តជួយតៃឱ្យបានចេញផុតពីការគ្រប់គ្រងពីភូមា។ ប៉ុន្តែតៃឆ្លើយតបវិញដោយការវាយលុក និងប្រើល្បិចកលរហូតរាជធានីលង្វែកត្រូវបែកបាក់។ ក្រោយការបែកបាក់បន្ទាយលង្វែក សង្គមខ្មែរត្រូវបែកបាក់យ៉ាងខ្លាំង ជាពេលមួយដែលសត្រូវរួបរឹតពីតៃផង និងពីយួនផង។ លោកបញ្ជាក់ថា៖«ខណនោះដោយខ្មែរមិនអាចការពារខ្លួនបាន ព្រះមហាក្សត្រខ្មែរពេលយួនដាក់សម្ពាធរត់ទៅពឹងតៃ ពេលតៃដាក់សម្ពាធរត់ទៅពឹងយួន ខ្មែរសឹងតែផុតរលត់ពីផែនទីសកលលោក វត្តមានអំណាចចក្រពត្តិអាណានិគមនិយមបារាំង បានបញ្ឈប់ការវាតទីពីប្រទេសជិតខាងមួយរយ:។ ប៉ុន្តែក៏លេចឡើងនូវបញ្ហាថ្មីដែលត្រូវដោះស្រាយដែរ»។

លោកបានរៀបរាប់ទៀតថា ចាប់ពីឆ្នាំ១៩៧៩មក ថៃទទួលបានផលចំណេញជាច្រើន ពីវិបត្តិក្នុងប្រទេសកម្ពុជាទាំងលើវិស័យយោធា និងលើវិស័យសេដ្ឋកិច្ច។ ថៃទទួលបានជំនួយពីលោកខាងលិចដើម្បីប្រឆាំងនឹងកម្ពុជាក្នុងសង្គ្រាមត្រជាក់ កម្ពុជាជាលំហូរឈើប្រណិត ត្បូង…ទៅប្រទេសថៃ ថៃជាប្រភពផលិតផលរត់ពន្ធមកកម្ពុជា ហើយសព្វថ្ងៃកម្ពុជានៅតែជាប្រភពទីផ្សារដ៏ធំសម្រាប់ថៃ។

ភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្តដ៏ជូរចត់នេះ លោកបណ្ឌិតផ្តល់សារដាស់តឿនថា៖«បើប្រជាជនកម្ពុជាមានមនសិការ ធ្វើពហិការផលិតផលថៃ ជាសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងចោរមានចរិតជា តិរច្ឆាន វានឹងរលំរលាយដោយ«ភាពរមិលគុណ វប្បធម៌គ្មានគ្រឹះរបស់ខ្លួន»ជាមិនខាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម