ព័ត៌មានជាតិ
តើប្រវត្តិនៃការសិក្សាបុរាណវិទ្យានៅប្រទេសកម្ពុជា មានចាប់ពីពេលណាមក?
បុរាណវិទ្យា គឺជាវិជ្ជាសិក្សាអំពីកេរ្តិ៍ដំណែលដែលបន្សល់ដោយមនុស្ស។ បុរាណវិទ្យាខ្មែរ ជាវិជ្ជាសិក្សាអំពីកេរ្តិ៍ដំណែលដែលបន្សល់ដោយមនុស្សខ្មែរ។ ដូច្នេះ កេរ្តិ៍ដំណែលដែលបន្សល់ដោយមនុស្សខ្មែរមានអ្វីខ្លះ? មានតាំងពីយុគ ឬសម័យកាលណាមកហើយ?

ដំណើរការវិវឌ្ឍនាការរបស់មនុស្សបានកើតមានឡើងនៅស្ថានីយអូឌូវជច (OLDUVAL Gorge) នៃប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិច តាំងពីប្រមាណជា ៣ លានឆ្នាំមុន។ មនុស្សប្រភេទហ្សិនហ្សានត្រូពូស (Zinjanthropus Man) បានធ្វើការភៀសខ្លួនចេញពីអាហ្វ្រិច មកកាន់ទ្វីបអាស៊ី ដែលអ្នកស្រាវជ្រាវស្គាល់ថាមនុស្សជ្វា (Java Man) ក្នុងប្រទេសឥណ្ឌូណេស៊ីសព្វថ្ងៃ។ មួយផ្នែកទៀត មនុស្សប្រភេទហ្សិនហ្សានត្រូពូស បានធ្វើការភៀសខ្លួនទៅអឺរ៉ុប ដែលអ្នកស្រាវជ្រាវស្គាល់ថា មនុស្ស ហាយដលប៊ើក (Haidleberge Man) សព្វថ្ងៃក្នុងប្រទេសអាឡឺម៉ង់។ ចាប់តាំងពី ប្រមាណ ៦០០ ០០០ ឆ្នាំមុនគ្រិស្តសករាជ មនុស្សបានធ្វើនិរទេសខ្លួនទៅសឹងតែគ្រប់ទីតាំងទាំងអស់នៅលើផែនដីយើងនេះ។
ប្រមាណជា៦០០ ០០០ ឆ្នាំមុនគ្រិស្តសករាជ អ្នកស្រាវជ្រាវបច្ចិមប្រទេស បានឃើញស្លាកស្នាមមនុស្សនៅតំបន់ខ្ពង់រាបលើនៃតំបន់មេគង្គលើក្នុងប្រទេសកម្ពុជា។ ភស្តុតាងកេរ្តិ៍ដំណែលមនុស្សខ្មែរ បានចាប់វិវឌ្ឍន៍ចាប់ពីយុគថ្មបំបែក បន្តមកយុគថ្មរំលីង និងយុគលោហធាតុ បន្ទាប់មកមនុស្សខ្មែរមានការរីកចម្រើន រៀបចំសង្គមរបស់ខ្លួនមានអរិយធម៌ខ្ពង់ខ្ពស់ បង្កើតជារដ្ឋ ប្រទេស ជាអធិរាជក្នុងតំបន់។ កេរ្តិ៍ដំណែលខ្មែរ បានបន្សល់នូវសំណល់ភស្តុតាងជាបុរាណវត្ថុជាច្រើន ដែលបានរក្សានៅលើដី នៅក្នុងដី និងនៅបាតសមុទ្រជាច្រើន។
ក្នុងការសិក្សាស្រាវជ្រាវ បុរាណវិទ្យាខ្មែរ អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវផងដែរ លើកយកភស្តុតាងមនុស្សខ្មែរ តាំងពីយុគថ្មបំបែក រហូតដល់សម័យអាណានិគម មកបង្ហាញជូនសាធារណជន។ ដំណាក់កាលនោះមានភស្តុតាង ស្ថានីយយុគថ្មបំបែក ស្ថានីយយុគថ្មរំលីង ស្ថានីយយុគថ្មលោកហៈ និងបន្តមកដើមសម័យការបង្កើតរដ្ឋនៅស្ថានីយបន្ទាយគូ ការវិវត្ត ដើមកំណើតប្រវត្តិសាស្ត្រស្ថានីយស្នាយ កំណើតប្រទេសនៃនគរភ្នំ កំពង់ផែរអូរកែវ នគរចេនឡា ភវបុរៈ សម្ភុបុរៈ ឦសានបុរៈ ដែលមានសំណង់ប្រាសាទឥដ្ឋ អាណាចក្រអង្គរ បច្ចេកទេស កាត់ថ្ម បច្ចេកទេរំលាយដែក ប្រវត្តិភស្តុតាងការដាំស្រូវនៅកម្ពុជាយើង វិស័យគមនាគមន៍បុរាណ វិស័យសុខាភិបាលបុរាណនៅកម្ពុជា។

ពាក់ព័ន្ធសការស្រាវជ្រាវទំនើបនៅប្រទេសកម្ពុជាដំបូង ត្រូវបានគេឱ្យតម្លៃទៅលើពួកបារាំងដោយពួកគេជាអ្នកស្រាវជ្រាវអាណានិគម ដែលពួកគេជាម្ចាស់គ្រប់គ្រងប្រទេសកម្ពុជាយើង(ដូចគ្នាក្នុងតំបន់ប្រទេសក្រោមអាណានិគម)។ បញ្ញវន្តប្រពៃណីរបស់ខ្មែរគឺអ្នកសិក្សានៅតាមប្រាសាទ និងវត្តអារាម នៅពេលនោះយើងឃើញអ្នកបួស ជាអ្នករក្សាប្រពៃណី តែរហូតដល់ដើមទសវត្សឆ្នាំ១៩០០ ទើបមាន បញ្ញវន្តទំនើបរបស់ខ្មែរយើង។ តែអនិច្ចារ បញ្ញវន្តទំនើបរស់ខ្មែរ ទើបកើតបានប្រមាណជា១០០ឆ្នាំ ត្រូវបានសម្លាប់រង្គាលដោយនយោបាយសង្គ្រាម រវាងពួកបក្សកុម្មុយនីស្ត (លោកខាងកើត) និងបក្សសេរី (លោកខាងលិច) ធ្វើឱ្យបញ្ញវន្តទំនើបខ្មែរ ស្លាប់ស្ទើរគ្មានសល់ក្នុងកំឡុងឆ្នាំ១៩៧០ ដល់១៩៧៩។
អ្នកនិពន្ធ ជាយុវវ័យកើតក្នុងសង្គ្រាមក្នុងដើមទសវត្សឆ្នាំ១៩៧០ បានសិក្សាក្នុង និងក្រៅប្រទេស បានខិតខំស្វែងយល់អំពីវិជ្ជាសិក្សាអំពីកេរ្តិ៍ដំណែលដែលបន្សល់ដោយមនុស្សខ្មែរ ដោយបានធ្វើដំណើរស្រាវជ្រាវ សឹងគ្រប់ទីតាំងស្ថានីយបុរាណស្ថានរបស់ខ្មែរ នៅក្នុងប្រទេស និង ក្រៅប្រទេស រួមទាំងប្រភាពនៃអរិយធម៌ខ្មែរ ដែលនាំមកពីក្លឹង ហិណ្ឌូ នៃប្រទេសឥណ្ឌា។ បន្ថែមជាងនេះទៀត អ្នកនិពន្ធបានទៅសិក្សាឯកសារនៅប្រទេសបារាំង អតីតប្រទេសម្ចាស់អាណានិគម និងប្រទេសពាក់ព័ន្ធជាច្រើនក្នុងទ្វីបអាស៊ី និងអឺរ៉ុប អ្នកនិពន្ធក៏ធ្លាប់ធ្វើការ ជាមួយអង្គការសហប្រជាជាតិយូនីស្កូ ប្រចាំប្រទេសកម្ពុជាផងដែរ។

ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណាព្យាបាលបារាំង បន្ទាប់ពីសន្ធិសញ្ញា បារាំង- ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ ចាប់ពីពេលនោះមកជនជាតិបារាំង បានធ្វើដំណើរស្រាវជ្រាវ ជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពី ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ភោគទ្រព្យធម្មជាតិ និងជីវភាពរស់នៅរបស់ខ្មែរ។ ការចាប់ផ្តើមស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្រ្តដំបូងនៅកម្ពុជា ដោយពួកបច្ចឹមប្រទេស។ ការរុករកដោយពួកបារាំងដែលមានក្រុមហ៊ុនជាច្រើន ក្នុងគោលដៅស្រាវជ្រាវរុករករ៉ែធម្មជាតិ នៅក្នុងដែនដីអាណានិគមន៍ដោយពួកគេសំអាងលើខ្លឹមសារនៃអនុសញ្ញាពាណិជ្ជកម្ម និងសាសនា ១៨ តុលា ១៨៥៦៕
ដោយ៖ សាស្រ្តចារ្យបណ្ឌិត ធុយ ចាន់ធួន បុរាណវិទូខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


