Connect with us

ព័ត៌មានជាតិ

ដោយឆ្នាំនេះអាចជំនន់ធំ នាយករដ្ឋមន្ត្រីឱ្យអាជ្ញាធរត្រៀមជួយសង្គ្រោះពលរដ្ឋ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឱ្យក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរដែនដីក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខណៈតាមការព្យាករណ៍ ឆ្នាំនេះអាចនឹងមានជំនន់ធំជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦​​​​ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលនឹងរងផលប៉ះពាល់។

តាមទិន្នន័យបឋមពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត គិតត្រឹម​ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២៥​ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៨ រួមមាន ខេត្តកំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រៃវែង មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។ តាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ជំនន់ទឹកភ្លៀងក្នុងខេត្តទាំងនេះ​ស្មើនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ប្រមាណជាង ៧ពាន់គ្រួសារ ប៉ុន្តែមិនបណ្ដាលឱ្យបាត់បង់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម