ព័ត៌មានជាតិ
មន្ទីរធនធានទឹកខេត្តសៀមរាបប្រកាសឲ្យពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសៀមរាប ប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់
មន្ទីរធនធានទឹកខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ជាពិសេសក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ត្រូវត្រៀមលក្ខណៈបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់។ តាមការប្រកាសរបស់មន្ទីរធនធានទឹក ខេត្តសៀមរាប ទឹកជំនន់អាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។
ការប្រកាសរបស់មន្ទីរធនធានទឹកខេត្តសៀមរាបនេះ ធ្វើឡើងយោងតាមការសង្កេត តាមដានស្ថានភាពធាតុអាកាស ដែលបានវិវដ្ដជាក់ស្តែងជាបន្តបន្ទាប់របស់ ក្រសួងធនធានទឹក និងឧតុនិយម និងបង្ហាញថា ខេត្តសៀមរាប នៅតែមានភ្លៀងបន្តធ្លាក់គ្របដណ្តប់ទូទាំងខេត្ត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុង ប៊ូឡូយ ទី២០ ដែលបណ្តាលឲ្យទឹកស្ទឹងស្ទឹងសៀមរាប នៅភូមិសាស្ត្រស្រុកបន្ទាយស្រី ឡើងខ្ពស់ ៥,២០ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៦,០០ ម៉ែត្រ។
ផ្អែកតាមស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ត្រូវត្រៀមលក្ខណៈបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩កញ្ញានេះ ព្យុះឈ្មោះ ប៊ូឡូយ (Bualoi)T2520 ដែលជាព្យុះទី២០ក្នុងឆ្នាំ២០២៥ នៅតែបន្តជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី១តុលា។ តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រ កម្ពុជានោះទេ។
តាមការប្រកាសដដែល ស្ថានភាពបែបនេះ នឹងធ្វើឲ្យនៅតាមបណ្ដាខេត្តមួយចំនួនរួមទាំងខេត្តសៀមរាបផងនោះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី៥០ ទៅ៦០%៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


