ព័ត៌មានជាតិ
លោកឃួន ស្រេង ចុះមកពិនិត្យវិទ្យាល័យសាមគ្គីម្តងទៀត ត្រៀមបញ្ជូនអ្នកឆ្លងកូវីដមកយប់នេះ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កំពុងដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីជាថ្មី ដើម្បីអោយក្រុមការងារទាំងអស់អនុវត្តការងារអោយបានលឿននិងរួចរាល់ នៅមុននៃការបញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសំរាកព្យាបាលនៅយប់ថ្ងៃទី០៩ មេសានេះ ខណៈដែលអ្នកជម្ងឺកូវីដ-១៩ រាប់រយនាក់ មិនទាន់មានកន្លែងសម្រាប់សំរាកព្យាបាលនៅឡើយ។

វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចយកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ដោយរៀបចំអោយមានភាពសមរម្យ ហើយមួយផ្នែកខ្វះអគារនៃទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។ ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ មេសានេះ វិទ្យាល័យជាស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង ក្រុមការងារជម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គីសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានមនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជម្ងឺកូវិដ-១៩ ហើយបើគិតមកដល់ម៉ោងនេះ មានអគារមួយចំនួនបានរៀបចំលាងទឹកសំអាត ដាក់គ្រែពូក បំពាក់ កង្ហាររួចរាល់ដើម្បីត្រៀមទទួលអ្នកជំងឺនៅយប់នេះ។ ទន្ទឹមនោះអគារមួយចំនួនទៀត ក៏នៅសេសល់ មិនទាន់រៀបចំរួច ទើបលោកឃួង ស្រេង ចុះបញ្ជាផ្ទាល់ទាំងយប់ ដើម្បីធ្វើយ៉ាងណាគ្រប់អគារយកទទួលយកអ្នកជម្ងឺកូវីដ -១៩បាននៅយប់នេះ។
នៅក្នុងរាត្រីដដែរនេះ លោកឃួង ស្រេង បានបន្តចុះមកវិទ្យាល័យជម្ពូវ័នបន្តទៀត ដើម្បីជម្រុញការងារនៃការរៀបចំវិទ្យាល័យជម្ពូវ័ននេះទៅជាកន្លែងសម្រាប់សំរាកព្យាបាលជម្ងឺកូវីដ-១៩ ដូចនៅវិទ្យាល័យជាស៊ីម សាមគ្គីដែរ ដោយ
វិទ្យាល័យជម្ពូវ័ននេះមានចំនួន១៨០ក្រែ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


