ព័ត៌មានជាតិ
កម្មកររោងចក្រមួយរកឃើញឆ្លងកូវីដ១៩ ចំនួន៦៣១ នាក់
គិតត្រឹមយប់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ កម្មករកម្មការិនី នៅរោងចក្រឌីន ហាន ចំនួន ៦៣១ នាក់ ហើយបានឆ្លងកូវីដ១៩ ។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុននេះ។
រោងចក្រឌីន ហាន មានទីតាំងស្ថិតនៅក្នុងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។រោងចក្រនេះមានកម្មករបម្រើការងារជាង ២០០០នាក់ និងត្រូវបានក្រុមគ្រូេពទ្យធ្វើតេស្តជាបន្តបន្ទាប់។


នៅវេលាម៉ោង ០០:00 រំលងអាធ្រាត្រនេះអាជ្ញាធរ សម្រេចបិទខ្ទប់តំបន់មួយចំនួនរួមមាន សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ប្រជាពលរដ្ឋរស់នៅភូមិទ្រុងមាន់ ក្នុងខណ្ឌសែនសុខ និងប្រជាពលរដ្ឋរស់នៅចំនួន ៦ ភូមិទៀតស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលភូមិទាំងនេះមានបងប្អូនកម្មករជួលផ្ទះរស់នៅច្រើន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា ការបិទខ្ទប់ភូមិដ្ឋានខាងលើនេះ ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងកូវីដ១៩ និងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានអាជ្ញាធរបិទតំបន់របស់ខ្លួន ដែលពិតជាបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់បងប្អូនជាក់ជាមិនខាន។ ប៉ុន្តែយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបញ្ហាផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋស្នើមកអាជ្ញាធរ និងកងកម្លាំង នឹងរង់ចាំសហការជាមួយបងប្អូនជានិច្ចចំពោះបងប្អូន ដែលត្រូវការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចង់ទិញអាហារ និងថ្នាំពេទ្យអាជ្ញាធរនឹងសម្រួលជូនបងប្អូនជានិច្ច។
អត្ថបទ៖ ស្រី រ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី