ឥណ្ឌា និងចិនបានចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញ បន្ទាប់ពីបញ្ឈប់អស់ប្រាំឆ្នាំ ដែលបង្ហាញពីសញ្ញានៃការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ...
ក្នុង២ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីព្រឹកថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី២៥-២៦ ខែតុលាឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានគ្រប់ដណ្តប់ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានស្ទើរទាំងស្រុង និងជាប្រភពនៃការប្រមាញ់ព័ត៌មានសំខាន់បំផុតរបស់បណ្តាញសារព័ត៌មានអន្តរជាតិនៅទូទាំងសកលលោក។ ហេតុការណ៍ដែលផ្ទុះការចាប់អារម្មណ៍ដំបូងដោយសារតែរាជវាំងថៃ បានបញ្ចេញការបញ្ជាក់ជាផ្លូវការអំពីការសោយទិវង្គតរបស់មហាក្សត្រយានីថៃ សិរីគិត (Sirikit) ក្នុងព្រះជន្មាយុ៩៣ឆ្នាំ ដែលបានក្លាយជាដើមហេតុ ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីការលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលពេលនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ ភាពស្រពិចស្រពិលនេះហើយ បានក្លាយទៅជារឿងចម្លែកដ៏គួរឲ្យចាប់អារម្មណ៍ដែលភាគីថៃអាចប្រើជាលេសដើម្បីគេចវេសពីការចងភ្ជាប់កាតព្វកិច្ចមេដឹកនាំរបស់ជាតិទៅនឹងច្បាប់អន្តរជាតិ ព្រោះថាថៃមិនដែលពេញចិត្តក្នុងការដំណើរការចរចាពហុភាគីសម្រាប់ការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើយ។ បណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗក្នុងសកលលោក ពិតណាស់ ពិតជាបានតាមប្រមាញ់ឥតឈប់ឈរអំពីដំណើរវិវឌ្ឍន៍ជាលំដាប់អំពីដំណើរឆ្ពោះទៅមុខនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត...
ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស...
កម្ពុជានិងថៃយល់ព្រមឲ្យបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ដែលភាគីថៃតែងតែជំទាស់ក្នុងពេលអនុវត្តបទឈប់បាញ់កន្លងមក...
គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សហជីព និងប្រជាពលរដ្ឋកម្ពុជា បង្ហាញការសាទរចំពោះកិច្ចព្រម...
ការផ្គត់ផ្គង់ឈាមក្នុងរាជធានីភ្នំពេញក្នុង១ថ្ងៃៗ ពី៣៥០ទៅ៤០០សាក់ មានការកើនឡើងដោយសារមានការវះកាត់ជំងឺធំៗជាច្រើន...
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានព្រមានថា ប្រសិនបើការចរចាបរាជ័យ អាចមាន «សង្គ្រាមបើកចំហ» រវាងប្រទេសទាំង...