ព័ត៌មានអន្ដរជាតិ
ឥណ្ឌា និងចិនចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញក្រោយបញ្ឃប់អស់៥ឆ្នាំ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែ តុលា ឥណ្ឌា និងចិនបានចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញ បន្ទាប់ពីបញ្ឈប់អស់ប្រាំឆ្នាំ ដែលបង្ហាញពីសញ្ញានៃការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo និងចាកចេញពីទីក្រុង Kolkata ទៅកាន់ទីក្រុង Guangzhou នៅយប់ថ្ងៃអាទិត្យ ដោយនឹងមានផ្លូវហោះហើរបន្ថែមទៀតពីទីក្រុង New Delhi ទៅកាន់ទីក្រុង Shanghai និង Guangzhou គ្រោងទុកសម្រាប់ខែវិច្ឆិកា។
គួររម្លឹកថាជើងហោះហើររវាងប្រទេសទាំងពីរត្រូវបានបញ្ឈប់ក្នុងអំឡុងពេលមានជំងឺរាតត្បាត កូវីដ-១៩ និងបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនឆ្នាំ ២០២០ ដែលទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ត្រូវបានសម្លាប់។ ឥឡូវនេះ ភាគីទាំងពីរកំពុងកសាងទំនុកចិត្តឡើងវិញបន្តិចម្តងៗ។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ជើងហោះហើរទាំងនេះនឹងជួយជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររវាងប្រទេសទាំងពីរ។
ក្រុមធុរកិច្ចនៅទីក្រុង Kolkata ដែលជាទីក្រុងដែលមានទំនាក់ទំនងពាណិជ្ជកម្មចាស់ជាមួយប្រទេសចិន បានស្វាគមន៍ចំពោះចលនានេះ ដោយនិយាយថា វានឹងធ្វើឱ្យអាជីវកម្មកាន់តែងាយស្រួល និងលឿនជាងមុន។ លើសពីនេះឥណ្ឌានៅតែទិញចូលច្រើនជាងនាំចេញពទៅប្រទេសចិនដោយ ការនាំចូលបានឈានដល់ ១១ ពាន់លានដុល្លារអាមេរិកកាលពីខែមុន ខណៈដែលការនាំចេញមានចំនួន ១.៤៧ ពាន់លានដុល្លារអាមេរិក។
ប្រទេសទាំងពីរក៏បានបង្ហាញសញ្ញាតូចៗនៃមិត្តភាពផងដែរ ដូចជាទាហានបានដោះដូរបង្អែមនៅថ្ងៃបុណ្យឌីវ៉ាលីនៅតាមព្រំដែន។ អ្នកជំនាញនិយាយថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញគឺជាសញ្ញាល្អនៃការកែលម្អទំនាក់ទំនង ប៉ុន្តែឥណ្ឌានៅតែត្រូវដោះស្រាយបញ្ហាប្រឈមការគ្រប់គ្រងអំណាចនិងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


