នយោបាយ
ក្រសួងមហាផ្ទៃប្រកាសស្វាគមន៍គណបក្សបេះដូងជាតិដែលគ្រោងប្តឹងទៅតុលាការរឿងមិនចុះបញ្ជីឱ្យខ្លួន
គណបក្សបេះដូងជាតិរបស់លោកសៀម ភ្លុក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះក្រសួងមហាផ្ទៃដែលបានបដិសេធការស្នើសុំចុះបញ្ជីរបស់ខ្លួន។ ជាមួយនឹងការសោកស្តាយ គណបក្សនេះក៏គ្រោងនឹងរៀបចំប្តឹងតវ៉ាការមិនចុះបញ្ជីនេះទៅតុលាការថែមទៀត។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រកាសស្វាគមន៍រឿងនេះ តែក៏បានប្រាប់ឱ្យគណបក្សនេះគិតឱ្យបានច្បាស់មុនធ្វើអី្វមួយ។
ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មីនារសៀលថ្ងៃចន្ទនេះ លោកខៀវ សុភ័គ បានអះអាងថា ការក្លែងបន្លំស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ គឺសូម្បីតែមួយជាក៏បទល្មើសដែរ។ ប៉ុន្តែ លោកថា ការចង់រកខុសត្រូវចំពោះរឿងនេះ គឺអាចធ្វើបានទាំងអស់គ្នាតែម្តងដោយទៅរកខុសត្រូវនៅតុលាការ។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ គឺការដែលក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យដោយសារតែក្លែងស្នាមមេដៃ ហើយមិនប្តឹងផ្តល់ទៅតុលាការនោះ វា គឺជាការយោគយល់របស់ក្រសួងសម្រាប់គណបក្សនយោបាយនេះហើយ។

ប៉ុន្តែ លោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិតាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា គណបក្សរបស់លោកមិនអាចទទួលបានឡើយចំពោះការបដិសេធចុះបញ្ជីគណបក្ស និងការចោទប្រកាន់ទាំងឡាយរបស់ក្រសួងមហាផ្ទៃ។ សម្រាប់លោកសៀម ភ្លុក គឺការចោទប្រកាន់ទាំងអស់នេះ មានចរិតនយោបាយដើម្បីបំផិតបំភ័យ គំរាមកំហែង បំបាក់ស្មារតីប្រជាពលរដ្ឋដែលមានទស្សនៈនយោបាយផ្សេងពីគណបក្សកាន់អំណាច។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យដឹងថា មិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិឡើយ។ មូលហេតុ គឺដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគគណបក្សនយោបាយ។
មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងមហាផ្ទៃក៏នឹងមានវិធានការផ្លូវច្បាប់ទៅតំណាងស្ថាបនិកគណបក្សបេះជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួនដែលបានចូលរួមក្លែងបន្លំស្នាមមេដៃផងដែរ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ