នយោបាយ
តុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅលោក សៀម ភ្លុក រឿងក្លែងបន្លំស្នាមមេដៃ ដើម្បីបង្កើតគណបក្ស
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិឲ្យចូលតុលាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពាក់ព័ន្ធនឹងដំណើររឿងក្លែងបន្លំស្នាមមេដៃយកទៅស្នើសុំបង្កើតគណបក្ស។ នេះបើយោងតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២១ ខែកុម្ភៈ តែទើបដល់ដៃសារព័ត៌មាននារសៀលថ្ងៃសុក្រនេះ។

ដីកាកោះរបស់តុលាការនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅបិទជាសាធារណៈនៅសាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមីនានេះ។ លោកសៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃរកឃើញ និងចោទប្រកាន់ថា បានក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីយកទៅដាក់ស្នើសុំចុះបញ្ជីគណបក្សបេះដូងជាតិនៅក្រសួងមហាផ្ទៃ។ ប្រឈមនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ បានសម្រេចមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិទេ ដោយសារផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងបានប្តឹងទៅតុលាការថែមទៀត។

ភ្លាមៗ លោក សៀម ភ្លុក មិនសុខចិត្តក៏ប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការសម្រេចមិនចុះបញ្ជីគណបក្សបេះដូងជាតិរបស់លោកនេះ។ ប៉ុន្តែ តុលាការកំពូលកម្ពុជា បានសម្រេចតម្កល់ទុកនូវសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដដែល។ ចំណែក កាលពីថ្ងៃទី០២ ខែមីនា កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ»របស់លោក សៀម ភ្លុក ចេញពីបញ្ជីគណបក្សនយោបាយតែម្តង៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


