Connect with us

នយោបាយ

គ​.​ជ​.​ប សម្រេច​ឲ្យ​ប្រើប្រាស់​ឯកសារ​មួយចំនួន សម្រាប់​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែឧសភា ឆ្នាំ​២០២២ នេះ បាន​បើក​កិច្ចប្រជុំ​មួយ ក្រោម​អធិបតីភាព​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​មួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន​ស្នើសុំ​ឆ្លង​ការពិនិត្យ និង​សម្រេច​ពី គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្ត​ទី​៥ ឆ្នាំ​២០២២​។ ឯកសារ​ដែល​អគ្គលេខា​ធិ​ការដ្ឋាន គ​.​ជ​.​ប ស្នើសុំ​ពិនិត្យ និង​សម្រេច​នោះ​រួមមាន​៖

​ទី​១. សេចក្តីណែនាំ​ស្តីពី​ការហែក្បួន​ឃោសនាបោះឆ្នោត និង​ការធ្វើសកម្មភាព​ចែក​ខិត្តប័ណ្ណ នៅក្នុង​ផ្សារ របស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​២. សេចក្តីសម្រេច​ស្តីពី បែបបទ និង​នីតិវិធី​នៃ​ការបំពេញ​បេក្ខជន​បម្រុង​បន្ថែម​នៃ​គណបក្ស នយោបាយ​ដែល​ត្រូវបាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់ ។

​ទី​៣. សេចក្តីណែនាំ​ស្តីពី​ការផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០២២​។​

​ទី​៤. សេចក្តីអំពាវនាវ​ដល់​គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ ទាំងអស់​ត្រូវតែ​គោរព​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​បានចែង​ក្នុង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គោរព​តាម​បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌ និង​គោលការណ៍​នានា​ដែល​បានកំណត់​ដោយ គ​.​ជ​.​ប និង​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ក្នុងអំឡុងពេល​នៃ​ការ ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ។

​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​លើ​ឯកសារ​ទាំងនោះ គ​.​ជ​.​ប បាន​កែសម្រួល​ខ្លឹមសារ​មួយចំនួន ហើយ​បានសម្រេច​ឯកភាព​ជាគោលការណ៍ ដើម្បី​ត្រៀម​ផ្សព្វផ្សាយ និង​អនុវត្តន៍​ក្នុងការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ​។

​ចំពោះ​សេចក្ដីព្រាង​សេចក្តីសម្រេច​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការបំពេញ​បេក្ខជន​បម្រុង​បន្ថែម នៃ​គណបក្សនយោបាយ​ដែល​ត្រូវបាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់ គ​.​ជ​.​ប សម្រេច​ឱ្យ​អគ្គលេខា ធិ​ការដ្ឋាន គ​.​ជ​.​ប រៀបចំ​កែសម្រួល​ខ្លឹមសារ​ឡើងវិញ​ដើម្បី​ដាក់​ឆ្លង​អង្គប្រជុំ គ​.​ជ​.​ប ម្តងទៀត​។​

​ក្នុងឱកាស​នោះ លោក ប្រាជ្ញ ចន្ទ បាន​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ ពង្រឹង​ការងារ និង​តាមដាន​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ និង​តាមដាន​ការអនុវត្ត​ការងារ​របស់​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ឯកសារ​គ្រប់គ្រាន់​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម