នយោបាយ
ក្រុងស្វាយរៀង និងក្រុងបាវិត មានអ្នកគាំទ្របក្សប្រជាជនកម្ពុជាជិត ៨០០នាក់ ដង្ហែក្បួនរកសំឡេងឆ្នោតថ្ងៃដំបូង
(ស្វាយរៀង)៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោក លី ធុជ ប្រធានក្រុមការងារចុះជួយក្រុងបាវិត ខេត្តស្វាយរៀង និងសមជិកសមាជិកាប្រមាណជិត ៨០០នាក់ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២។

ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤៣ឆ្នាំកន្លងទៅ បន្ទាប់ពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ ក្នុងស្ថានភាពមួយដែលវិស័យសេដ្ឋកិច្ចសង្គមចាប់ផ្ដើមស្ថិតនៅក្នុង ចំណុចលេខសូន្យ រហូតមកដល់ការបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ជាច្រើនរាប់មិនអស់រួមមាន ការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះវិលវិញ និងផ្តល់សេរីភាពជូនប្រជាពលរដ្ឋវិញ ការរំលត់ភ្លើងសង្គ្រាម បង្កើតបាននូវសុខសន្តិភាពការស្ដារ និងអភិវឌ្ឍប្រទេស ការពារខឿនឯករាជ្យនិងលើកកម្ពស់កិត្យានុភាពជាតិនិងអធិបតេយ្យភាពជាដើម។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ តែងតែទទួលបានជ័យជម្នះគ្រប់អាណត្តិ និងមានឱកាសដឹកនាំប្រទេសជាតិ ឲ្យមានការផ្លាស់ប្ដូរ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ក្នុងឪកាសនោះដែរលោក លី ធុជ ប្រធានក្រុមការងារចុះជួយក្រុងបាវិត បានមានប្រសាសន៍ថា នៅតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ការកសាងសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវគមនាគមន៍ ការកសាងប្រព័ន្ធស្រោចស្រព លើដីកសិកម្ម សិប្បកម្ម ខ្សែរបណ្តាញអគ្គិសនី និងគោលនយោបាយសំខាន់ៗជាច្រើនបម្រើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាជនការផ្ដល់ សេវាសាធារណៈ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារកសិករក្រីក្រ ការផ្ដល់សេវាសុខាភិបាល និងបណ្ដាសេវាដទៃទៀតជាច្រើន សម្រាប់បម្រើឱ្យសំណូមពរ និងតម្រូវការរបស់ប្រជាជន។

សូមបញ្ជាក់ផងដែរថា នៅខេត្តស្វាយរៀងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ មានចំនួន ៩គណបក្ស ដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងនោះដែលមានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ ទាំង៨០ ឃុំ/សង្កាត់ គឺគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះបេក្ខជន ៨០ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ឃុំ/សង្កាត់៕ ដោយ:ភក្ដី





-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់