នយោបាយ
ក្នុងរយៈពេលនៃការឃោសនា មានពាក្យបណ្ដឹងចំនួន៥២ ភាគច្រើនប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នេះលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានអះអាងថា ក្នុងរយៈពេលនៃការឃោសនានេះ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ម្សិលមិញ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានពាក្យបណ្ដឹងចំនួន៥២ ភាគច្រើនប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា។

បើតាមលោក ឌឹម សុវណ្ណារុំ ពាក្យបណ្ដឹងចំនួន៥២នោះប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជាចំនួន ៣៣បណ្តឹង, ប្រធានគណបក្សប្រជាជនកម្ពុជាឃុំចំនួន ១បណ្តឹង, បេក្ខជនគណបក្សប្រជាជនកម្ពុជាចំនួន១បណ្តឹង, សកម្មជនគណបក្សភ្លើងទៀនចំនួន ៥បណ្តឹង, ប្រធានគណបក្សភ្លើងទៀនឃុំចំនួន ១បណ្តឹង, សកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ១បណ្តឹង, ប្រជាពលរដ្ឋចំនួន ៦បណ្តឹង, អាជ្ញាធរចំនួន ១បណ្តឹង, មន្ត្រីរាជការចំនួន ១បណ្តឹង, ចៅសង្កាត់ចំនួន ២បណ្តឹង។
ចំពោះការដោះស្រាយទាំងនោះនៅថ្នាក់ គឃ.សប រួមមាន៖ ផ្សះផ្សាសះជាចំនួន១៤ បណ្ដឹង, ចេញលិខិតជូនដំណឹងចំនួន៦ បណ្តឹង, ដើមបណ្តឹងដកពាក្យបណ្តឹងវិញចំនួន៣ បណ្តឹង, កំពុងដោះស្រាយចំនួន៥ បណ្តឹង, ផ្សះផ្សាមិនសះជាចំនួន២៤ បណ្តឹង។
ដោយឡែកពាក្យបណ្តឹង ដែលត្រូវបានដាក់ចូលទៅកាន់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (ជានីតិវិធីបន្តពី គឃ.សប បន្ទាប់ពីដើមបណ្តឹង ឬចុងបណ្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ គឃ.សប) មានចំនួន២១បណ្តឹងរួមមាន៖ ប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជាចំនួន១២បណ្តឹង, ប្តឹងដោយបេក្ខជនគណបក្សប្រជាជនកម្ពុជាចំនួន ១បណ្តឹង, ប្តឹងដោយសកម្មជនគណបក្សភ្លើងទៀនចំនួន ២បណ្តឹង, ប្តឹងដោយមេធាវីតំណាងចំនួន ៥បណ្តឹង, ប្តឹងដោយប្រជាពលរដ្ឋចំនួន១បណ្តឹង។
ចំពោះការដោះស្រាយរួមមាន៖ សម្រេចក្រើនរំលឹកចំនួន ៥ បណ្ដឹង, ចេញលិខិតជូនដំណឹងចំនួន៦ បណ្តឹង, សម្រេចព្រមានចំនួន ១ បណ្តឹង, សម្រេចផាកពិន័យ៥លានរៀល ចំនួន ១ បណ្តឹង (ដោយ គធ.ខប ខេត្តកំពង់ចាម) និងកំពុងដោះស្រាយចំនួន៨ បណ្តឹង។

ដោយឡែក ការដាក់ ការទទួល និងការដោះស្រាយបណ្តឹងនៅ គ.ជ.ប បន្ទាប់ពីដើមបណ្តឹង ឬចុងបណ្តឹងមិនសុខចិត្ត នឹងសេចក្តីសម្រេចរបស់ គធ.ខប ហើយបានដាក់ពាក្យបណ្តឹងជំទាស់មកកាន់ គ.ជ.ប មានចំនួន៤ បណ្តឹងក្នុងនោះ៖ ប្រធានគណបក្សភ្លើងទៀនចំនួន ១បណ្តឹង, មេធាវីតំណាងចំនួន ២បណ្តឹង, ប្រជាពលរដ្ឋចំនួន១បណ្តឹង។

ចំពោះការដោះស្រាយបណ្តឹងនៅថ្នាក់ គ.ជ.ប រួមមាន៖ កំពុងដោះស្រាយចំនួន២ បណ្តឹង, សម្រេចលុបចោលការផាកពិន័យចំនួន២ បណ្តឹង គឺលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥,០០០,០០០ រៀល និងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប ហើយសេចក្តីសម្រេចរបស់ គ.ជ.ប គឺជាសេចក្តីសម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


