Connect with us

នយោបាយ

ក្រុមប្រឹក្សាឃុំ សង្កាត់ ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូលរួម​អនុវត្ត​ការងារ​យ៉ាងសកម្ម ក្រោយ​ការបោះឆ្នោត​

បានផុស

នៅ

​រហូតមកដល់​ពេលនេះ ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទទួលបាន​ការគាំទ្រ​ជា​ជំទប់​ទី​១ ជំទប់​ទី​២ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួន​នោះ បាន​ចូលរួម​សហការ​ណ៍​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បំរើ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដោយ​មិនមាន​បញ្ហា​រាំងស្ទះ​អ្វី​នោះទេ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​។​

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​២២ ខែកក្កដា យ៉ាងនេះ​ថា “​បន្ទាប់ពី​ទទួលបាន​គាំទ្រ ជាប់​ជា​ជំទប់​ទី​១ ទី​២ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួន​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច អ្នក​ជាប់ឆ្នោត​ទាំងអស់គ្នា បាន​ចូលរួម​សហការ​ណ៍​បំពេញការងារ និង​បាន​អនុវត្ត​កាតព្វកិច្ច​ខ្លួន​យ៉ាងសកម្ម បំរើ​បងប្អូន​ប្រជារាស្ត្រ នៅតាម​មូលដ្ឋាន ជាពិសេស​ប្តេជ្ញា​ការពារ​ប្រជារាស្ត្រ ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ស្របតាម​គោលការណ៍​ច្បាប់​របស់​ជាតិ​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងអំណរគុណ ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ការគាំទ្រ​របស់​ប្រជា​ពលរ​ដ​ដ្ឋ និង​បោះឆ្នោត​ជូន​គណបក្ស​រាជានិយម​មួយ​នេះ​ជា​បន្តបន្ទាប់​កន្លងមក​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្តេជ្ញា​ប្រកាន់​ភ្ជាប់​នូវ​មាគ៌ា​នយោបាយ រួបរួមសាមគ្គី​គ្នា ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ដើម្បី​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​គួររំលឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចូលរួម ក្នុងនោះ​៖

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន​៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២ ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន​៩៣.៧៦ អាសនៈ ដោយ​ក្នុងនោះ​ជាប់​ជា​មេឃុំ ចៅសង្កាត់​ចំនួន​១៦៤៨​ឃុំ សងកាត់​, ជំទប់​ទី​១​ចំនួន​១៦១៨ និង​ជំទប់​ទី​២​ចំនួន​២៦១​។​

​គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេង​សរុប​ចំនួន​១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥ ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន​២,១៩៨ អាសនៈ ដោយ​ក្នុងនោះ​ជាប់​ជា​មេឃុំ​ចំនួន​៤​ឃុំ , ជំទប់​ទី​១ ចំនួន​២៥ និង​ជំទប់​ទី​២ ចំនួន​១៣៦០​។​

​ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន​៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧ ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន​១៩ អាសនៈ , ជំទប់​ទី​១ ចំនួន​៤ និង​ជំទប់​ទី​២ ចំនួន​១២៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម