Connect with us

នយោបាយ

អ្នកនាំពាក្យបក្សកាន់អំណាច៖ ការដាក់សម្ពាធរបស់អន្តរជាតិលើរដ្ឋាភិបាលគ្មានប្រយោជន៍ឡើយ

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានអះអាងថា ការដែលក្រុមប្រឆាំងក្រៅប្រទេសតែងព្យាយាមពឹងមជ្ឈដ្ឋានអន្តរជាតិដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលគឺមិនមានប្រយោជន៍ និងឥទ្ធិពលឡើយ។

លោក សុខ ឥសាន អះអាងបែបនេះ ក្រោយអតីតក្រុមមន្ត្រីបក្សប្រឆាំងនៅតែមានការលើកឡើងនូវបំណងចង់ឲ្យបក្សសង្គ្រោះជាតិដំណើរការឡើងវិញ តាមរយៈការអន្តរាគមន៍របស់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន បានលើកឡើងដូច្នេះថា៖ «ប្រៀបបានដូចជាខ្មោចដែលងាប់រយៈពេល ៥ ឆ្នាំ ទៅហើយ គឺមិនអាចរស់ឡើងវិញបានឡើយ»។ ត្រង់ន័យនេះ លោក សុខ ឥសាន បានបញ្ជាក់ថា ការចង់ឲ្យអតីតបក្សសង្គ្រោះជាតិដំណើរការឡើងវិញ គឺគ្រាន់តែជាការស្រមោលស្រមៃរបស់អ្នកនយោបាយក្រុមប្រឆាំងប៉ុណ្ណោះ។

លោកបានបន្ថែមថា ការរំពឹងអំពីការជួយរបស់មជ្ឈដ្ឋានអន្តរជាតិមួយចំនួនក្នុងការដាក់សម្ពាធមកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល គឺមិនអាចទៅរួចទេ ហើយលោកក៏បានចោទជាសំណួរថា «តើការប្រើឥទ្ធិពលអន្តរជាតិ នៅពេលកន្លងមកទទួលបានផលប្រយោជន៍បែបណាដែរ?»។

អ្នកនាំពាក្យរូបនេះក៏បានណែនាំដល់ក្រុមអតីតបក្សប្រឆាំងថា បើនៅតែធ្វើនយោបាយបែបនេះ ដោយមិនចេះដកស្រង់ បទពិសោធន៍ ក៏ដូចជាសិក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនទេ គឺជីវិតនយោបាយរបស់អ្នកទាំងនោះបានតែប៉ុនហ្នឹង មិនអាចឈានឆ្ពោះទៅរកភាពជោគជ័យបានឡើយ៕

ដោយ៖ ធឿណ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម