ព័ត៌មានជាតិ
តើតំណែងនាយករដ្ឋមន្រ្តី សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ជាឱកាស ឬជាអម្រែក?
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។ ការឡើងតំណែងជានាយករដ្ឋមន្ត្រី គឺស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ។ តើការឡើងកាន់តំណែងនេះ គឺជាឱកាស ឬជាអម្រែក សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត?

នៅក្នុងកិច្ចពិភាក្សាជាមួយ«កម្ពុជាថ្មី» លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឱកាស ហើយក៏ជាអម្រែកផងដែរ។ ជាឱកាស គឺព្រោះតំណែងជានាយករដ្ឋមន្ត្រី មិនមែនអ្នកណាក៏អាចយកបាននោះទេ ពោល គឺអាស្រ័យទៅលើលក្ខខណ្ឌ និងគោលការណ៍ច្បាប់របស់ប្រទេសនីមួយៗ។
លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់បន្ថែមថា បើគិតក្រោយឆ្នាំ១៩៧៩ មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលមានឱកាសធ្វើជានាយករដ្ឋមន្ត្រី ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះទើបតែមានឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលបន្ទាប់នេះ។

ដោយឡែក ជាអម្រែក ឬជាបន្ទុកវិញ លោកបណ្ឌិត ឈត ប៊ុនថង បានលើកចំណុច២។ ទី១ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីដឹកនាំប្រទេសជាតិឲ្យបានល្អជាង ឬស្មើនឹងនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ទី២ ការឡើងកាន់តំណែងធ្វើជានាយរដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺមានវ័យច្រើនជាង និងមានសញ្ញាបត្រខ្ពស់ជាង ហើយអ្វីគ្រប់យ៉ាង គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកសាងជាច្រើនរួចមកហើយ។ ដូច្នេះនាយករដ្ឋមន្ត្រីថ្មី ត្រូតែបន្តបន្ថែមនូវកអ្វីដែលជាចំណុចខ្វះខាត ត្រូវបំពេញបន្ថែម ដើម្បីឲ្យការអភិវឌ្ឍប្រទេសជាតិកាន់តែមានភាពល្អប្រសើរជាងនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង បានបន្ថែមថា ការរំពឹងទុករបស់មហាជន និងប្រជាជន គឺតែងតែចង់បានមេដឹកនាំថ្មីដែលល្អ ទទួលបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនជាងមុន។ ប៉ុន្តែ នេះ ក៏ជាក្តីបារម្ភមួយដែរចំពោះនាយករដ្ឋមន្ត្រីថ្មី ខ្លាចធ្វើទៅមិនបានល្អ ធ្វើទៅមិនបានដូចសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ភ្លើងសង្គ្រាម និងបានដឹកនាំប្រទេសតាំងពីបាតដៃរទទេ រហូតមានសុខសន្តិភាពពេញលេញ នាពេលបច្ចុប្បន្ននេះ។

គួរជម្រាបថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានវ័យ៤៦ឆ្នាំ គឺជាកូនខ្មែរដំបូងគេដែលបានបញ្ជប់ការសិក្សាពីសាលាបណ្ឌិត្យយោធា West Point នៅសហរដ្ឋអាមេរិក បញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យល័យ ញ៉ូយក សហរដ្ឋអាមេរិក និងបានទទួលនូវសញ្ញាបត្រថា្នក់បណ្ឌិតសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ