Connect with us

នយោបាយ

«​សម រង្ស៊ី ត្រូវ​បាន​អ្នកកាសែត​បរទេស​បក​អាក្រាត​ជុំវិញ​ការប្រឆាំង​ព្រែកជីក​ហ្វូណន​តេ​ជោ »

បានផុស

នៅ

តាមរយៈ​អត្ថបទ​របស់​ខ្លួន​មួយ​នៅលើ​ទំព័រ​កាសែត The Diplomat ចុះ​ថ្ងៃទី​២៣ ឧសភា ឆ្នាំ ២០២៤ លោក David Hutt ដែល​គេ​ស្គាល់​ថា ជា​អ្នកកាសែត​បរទេស​ម្នាក់​ដែល​តែងតែ​សរសេរ​អត្ថបទ វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការវាយប្រហា​រ​មកលើ​អតីត​នាយករ​ដ្ឋ​មន្ត្រី លោក ហ៊ុន សែន និង​នាយករ​ដ្ឋ​មន្ត្រី​ថ្មី លោក ហ៊ុន ម៉ា​ណែ​ត ស្រាប់តែ​ងាក​មក​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ហើយ​បាន​ជំទាស់​ទៅនឹង​ការយល់ឃើញ​របស់ សម រង្ស៊ី ចំពោះ​គម្រោង​ព្រែកជីក​ដ៏​មាន​សារសំខាន់​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាសែត​បរទេស​រូប​នេះ​បានសរសេរ​ថា ព្រែកជីក​ហ្វូណន​តេ​ជោ​ពិត​ជាមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​យុទ្ធសាស្ត្រ​ចំពោះ​កម្ពុជា ពីព្រោះ​វា​នឹង​លុបបំបាត់​ការពឹងផ្អែក​ខ្លាំង​របស់​កម្ពុជា​លើ​កំពង់ផែ​វៀតណាម​។ ព្រែកជីក​នេះ​នឹង​ត​ភ្ជាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​កែប​និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​ខណៈដែល​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​ភាគច្រើន​របស់​កម្ពុជា​ត្រូវ ឆ្លងកាត់​កំពង់ផែ​ភាគ​ខាងត្បូង​របស់​ប្រទេស​វៀតណាម​ដែល​ភាគច្រើន​គឺ​កំពង់ផែ Cai Mep​។

បើ​តាម​លោក David Hutt ព្រែកជីក​ហ្វូណន​តេ​ជោ​នឹង​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យ​ឆ្លងកាត់​តាម​ច្រក​របស់ខ្លួន​កាន់តែច្រើន ហើយ​វា​នឹង​លុបបំបាត់​ហានិភ័យ​ដែល​វៀតណាម​អាច​បិទ​ច្រកទ្វារ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក្នុងករណី​មាន​ភាព​តានតឹង តាមរយៈ​ការមិន​អនុញ្ញាតឱ្យ​កម្ពុជា​ចូលទៅ​កាន់​កំពង់ផែ​របស់ខ្លួន ដូច​អ្វីដែល​ធ្លាប់បាន​កើតឡើង​រួចហើយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1990​។ កម្ពុជា​ក៏​នឹង​ទទួលបាន​ផលប្រយោជន៍​ផងដែរ​ក្នុង​ការធានា​ឱ្យបាន​ថា «​ការធ្វើ​ពាណិជ្ជកម្ម​ភាគច្រើន​នឹងមិន​ពឹង​ផ្អែកលើ​ប្រទេស​ដទៃ​»​។

​លោក David Hutt បាន​ចុច​ចំ​ចំណុច ខ្សោយ​របស់ សម រង្ស៊ី ដែលជា​អ្នកនយោបាយ​ក្រឡិចក្រឡុច​គ្មាន​គោលដៅ ដោយ​លោក​បាន​សម្តែង​ការភ្ញាក់ផ្អើល​ថា វា​គឺជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល «​សម រង្ស៊ី ដែល​បានធ្វើ​យុទ្ធនាការ​ស្ទើរតែ​ពេញ​មួយជីវិត​ដើម្បី​លុបបំបាត់​ឥទ្ធិពល​របស់​វៀតណាម​មកលើ​កម្ពុជា​បែរជា​មើលរំលង​កត្តា​នេះ​» ដោយ​ងាក​ទៅ​គាំទ្រ​វៀតណាម​និង​ងាក​មក​ប្រឆាំង​ផលប្រយោជន៍​ខ្មែរ​ទៅវិញ​។ បើតាម​លោក David Hutt បញ្ហា​ព្រែកជីក​នេះ​ក៏បាន​បង្ហាញ​អំពី​ភាព​ផ្ទុយគ្នា​ស្រឡះ​ចំពោះ​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​(​ក្នុងនោះ​ក៏មាន​ទាំង​សម រង្ស៊ី​ផង​) ដែល​តែង​គិតថា «​គ្រួសារ​ត្រកូល​ហ៊ុន គឺជា​អ្នកបម្រើ​យួន​»​។

​ទន្ទឹមនឹងនេះ លោក David Hutt បាន​ទះកំភ្លៀង សម រង្ស៊ី មួយ​ដៃ​យ៉ាងដំណំ​ដើម្បីឱ្យ​អ្នកនយោបាយ​ប្រឆាំង​បំផ្លាញ​ជាតិ​រូបនេះ ភ្ញាក់​ពី​ដំណេក​តាមរយៈ​ការលើក​ហេតុផល អំពី​សារៈសំខាន់​នៃ​ការជីក​ព្រែក និង​ការកសាង​កំពង់ផែ​ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​ចាប់អារម្មណ៍​ខ្លាំង តែ​បែរ​ជាមាន​មនុស្ស​ល្ងង់ខ្លៅ​ដូច​សម រង្ស៊ី ប្រឆាំង​ជំទាស់​ទៅវិញ​។ David Hutt បាន​លើក​ហេតុផល យ៉ាង​ដូច្នេះ​ថា ប្រទេស​ម៉ាឡេស៊ី​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​កំពង់ផែ​ដ៏​ធំ​បំផុត​របស់ខ្លួន​គឺ Klang ដែល​ក៏​ជា​កំពង់ផែ​ធំ​លំដាប់​ទី​2 នៅក្នុង​តំបន់​។ ក្រុមហ៊ុន Westports Holdings នឹង​វិនិយោគ​ទឹកប្រាក់ 8.34 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​ដើម្បី​បង្កើន​សមត្ថភាព​ប្រចាំឆ្នាំ​របស់​កំពង់ផែ​ឱ្យដល់​27 លាន TEU ។ កំពង់ផែ​កុងតឺន័រ Sapangar Bay របស់​ម៉ាឡេស៊ី​នៅ Sabah ក៏​នឹង​ត្រូវបាន​ពង្រីក​ផងដែរ​។ ប្រទេស​ថៃ​ក៏​កំពុង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កំពង់ផែ​ដ៏​ធំ​របស់ខ្លួន​នៅក្រោម​គម្រោង​ច្រករបៀង​ភាគខាងត្បូង ហើយ​គំនិត​នៃ​ព្រែកជីក​Kra ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ឡើងវិញ​ផងដែរ​នៅ​ទីក្រុង​បាងកក​។ ដូច្នេះ​កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​ដែលមាន​គំនិត​ចង់​អភិវឌ្ឍ​ព្រែកជីក ឬ​បង្កើន​សមត្ថភាព​កំពង់ផែ​របស់ខ្លួន​នោះឡើយ​។

លើស​ពី​នេះ អ្នកកាសែត​បរទេស​រូប​នេះ​ក៏បាន​ប្រឆាំងនឹង​ទស្សនៈ​ភ្លីភ្លើ​រវើរវាយ​គ្មាន​មូលដ្ឋាន​របស់​សម រង្ស៊ី ផងដែរ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ព្រែកជីក​ហ្វូណន​តេ​ជោ​បម្រើឱ្យ​យោធា​ចិន​។ David Hutt បាន​អះអាងថា ខ្ញុំ​នៅតែ​មើលមិនឃើញ​អំពី​គោលបំណង​យោធា​របស់​កងទ័ពជើងទឹក​ចិន​ក្នុងការ​ឆ្លងកាត់​តាម​ព្រែកជីក​ដ៏​តូច​មួយ​ដើម្បី​ចូលទៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បើក​ការវាយប្រហារ​លើ​ប្រទេស​វៀតណាម​តាម​ដង​ទន្លេមេគង្គ​នោះឡើយ​។ លោក​បាន​ចោទ​សំណួរ​ទៅកាន់​សម រង្ស៊ី ថា ប្រសិនបើ​អ្នក​យល់ថា កម្ពុជា​នឹង​អនុញ្ញាតឱ្យ​យោធា​ចិន​ចូល​តាម​ផ្លូវទឹក​របស់​ខ្លួន​ដើម្បី​ឈ្លានពាន​ប្រទេស​វៀតណាម ហេតុអ្វី​អ្នក​មិន​គិតថា កម្ពុជា​នឹង​អនុញ្ញាតឱ្យ​យោធា​ចិន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ដែល​សាងសង់​ដោយ​ចិន រួមទាំង​ផ្លូវដែក​ផង​ដើម្បី​ឈ្លានពាន​វៀតណាម​ផងដែរ​ទៅ​?

លោក David Hutt ពន្យល់​ជន​ក្បត់ជាតិ​បី​ជំនាន់​ទៀតថា ប្រសិនបើ​ជម្លោះ​ពិតជា​ផ្ទុះឡើង​រវាង​ចិន​និង​វៀតណាម​មែន ចិន​ប្រហែលជា​មិនអាច​ដឹកជញ្ជូន​អាវុធ ឬ​គ្រាប់រំសេវ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ទៅកាន់​កង​នាវា​ដែល​កំពុង​ឈរជើង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​បានទេ​»​ដោយ មូល​ហេតុថា «​បើ​គិត​ចាប់ពី​ព្រំដែន​ចិន​ដែល​ជាប់​ឡាវ​រហូតមកដល់​ភ្នំពេញ ទន្លេមេគង្គ​មាន​ប្រវែង​ប្រហែល 1,000 គីឡូម៉ែត្រ​។ ដូច្នេះ​តើ កប៉ាល់​នឹងត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ធ្វើដំណើរ​តាមផ្លូវ​ទឹក​នេះ​? យ៉ាងហោចណាស់​ក៏ មួយ​សប្តាហ៍ ឬ​អាច​យូរ​ជាង​នេះ​ផង​»​។​

សរុប​មកវិញ សូម្បីតែ​អ្នកកាសែត​បរទេស​ដែល​ធ្លាប់​សរសេរ​អត្ថបទ​ប្រឆាំង​រាជរដ្ឋាភិបាល​ក៏​ទ្រាំ​នឹង​ភាពល្ងង់ខ្លៅ​របស់ សម រង្ស៊ី មិនបាន​ដែរ ហើយ​សម្រេចចិត្ត​ចេញមក​បកអាក្រាត​អ្នកនយោបាយ​ល្ងិតល្ងង់​ប្រឆាំងនឹង​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ខ្មែរ​ខ្លួនឯង​រូបនេះ​ជា​សាធារណៈ​តែម្តង​។

ប្រការនេះ​ពិតជា​សបញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​មិនអាច​ប្រកែក​បានឡើយ​ថា ជន​ក្បត់ជាតិ​ត​ត្រកូល​បី​ជំនាន់​ឈ្មោះ សម រង្ស៊ី ត្រូវបាន​សាធារណជន​ទាំង​ខ្មែរ​និង​បរទេស​បកអាក្រាត​ឱ្យឃើញ​មុខមាត់​ពិតប្រាកដ​ថា ជា​អ្នកនយោបាយ​ដែល​គ្មាន​ឈាមជ័រ​ជា​ខ្មែរ​ទេ ហើយ​ខួរក្បាល​ពោរពេញ​ដោយ​គំនិត​គុំកួន​សងសឹក​និង​បំផ្លាញ​ជាតិ​ដែល​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​ជា​ជន​ក្បត់ជាតិ​បី​ជំនាន់​៕

​ដោយ អ្នកនយោបាយ​តុ​កាហ្វេ​!

​សូម​អាន​អត្ថបទ​របស់លោក David Hutt​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៨ ម៉ោង មុន

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅ​ថ្ងៃ ១៧ មិថុនា​ នេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ដាក់លក្ខខណ្ឌតែមួយគត់ បើអ៊ុយក្រែន ធ្វើបាន បទឈប់បាញ់នឹងកើតឡើងភ្លាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉េងប៉ោងផ្ទុកសំរាមកូរ៉េខាងជើង ធ្លាក់នៅជាង ៧៧០ ទីតាំង ក្នុងប្រទេសកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម