Connect with us

នយោបាយ

វិសោធនកម្ម​ច្បាប់​អនុញ្ញាតឱ្យអាច​ដក​សញ្ញាតិខ្មែរបានត្រូវសភាអនុម័ត

បានផុស

នៅ

សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែល​អនុញ្ញាតឱ្យ​ដក​សញ្ញាតិ​ខ្មែរ​បាន​ត្រូវ​បាន​សភាជាតិ​អនុម័ត​យល់​ព្រមដោយ​សមាជិក​វត្តមាន១២០​រូប​លើ​១២០រូប​នៅព្រឹក​ថ្ងៃច័ន្ទ ទី២៥ ខែ​សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីព្រាង​ច្បាប់​នេះ​មាន​២មាត្រា និង​ត្រូវ​បាន​ឡើង​ថ្លែង​ហេតុ​ដោយ​ឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ ស សុខា ​បានបញ្ជាក់ថាវិសោធនកម្ម​ច្បាប់​នេះនឹងធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ ធានានូវ​សន្ដិភាព សន្តិសុខ បូរណភាព​ទឹកដី ពង្រឹង​ភាព​ស្មោះត្រង់​ចំពោះជាតិ ព្រម​ទាំង​ពង្រឹង​ការ​អនុវត្ត​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​តាម​ច្បាប់​ផងដែរ។

លោក​បញ្ជាក់ថា៖ «ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ» 

លោក​ក៏​បាន​លើក​ឡើង​ផងដែរថាការ​ដក​សញ្ជាតិនេះ​ក៏រួមចំណែក​ផ្តល់ព័ត៌មានដល់អន្តរជាតិឱ្យមានការប្រុងប្រយ័ត្នចំពោះជនដែលត្រូវបានដកសញ្ជាតិ ដោយសារការគំរាមកំហែង ឬការប៉ះពាល់ដល់សន្តិសុខនៃពិភពលោក។

ច្បាប់សញ្ជាតិថ្មីរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ ដោយបាននិរាករណ៍ច្បាប់សញ្ជាតិចាស់ដែលបានធ្វើកាលពីឆ្នាំ១៩៩៦។ វិសោធនកម្ម​ច្បាប់​សញ្ជាតិ​​នេះ​ត្រូវ​បានធ្វើ​ឡើង​បន្ទាប់ពីសភាធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញមាត្រា​៣៣ កាលពី​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០២៥។

បើតាមរដ្ឋសភាការដកសញ្ជាតិខ្មែរនៅព្រះរាជាណាចក្រកម្ពុជាមិនមែនជាសញ្ញាណថ្មីនោះឡើយ ដោយហេតុថា ច្បាប់ខ្មែរនាសម័យមុនក៏បានកំណត់អំពីការដកសញ្ជាតិ ដោយ​ឡែក​ចំពោះក្របខ័ណ្ឌច្បាប់នៃបណ្តាប្រទេសលើសកលលោក ក្នុងនោះមាន​ប្រទេស​ប្រមាណ១៥០ប្រទេស ក៏មានច្បាប់ស្តីពីការ​ដកសញ្ជាតិនេះ​ដែរ៕ 

អត្ថបទដោយ ហ៊ុន​ សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម