អាជីព
ជំនាញទំនាក់ទំនង៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ
ជំនាញស្ដាប់ មិនមែនអង្គុយត្រងត្រាប់ស្ងៀមស្ងាត់ អាចចាត់ទុកថា ជាអ្នកស្ដាប់ល្អគ្រប់គ្រាន់ឡើយ។ សិស្ស-និស្សិតភាគច្រើនដែលបរាជ័យក្នុងការស្ដាប់ អាចដោយសារពួកគេមិនចេះច្បិចយកពាក្យគន្លឹះយកមកប្រើ ហើយនោះក៏ជាការបង្ហិនពេលច្រើនផងដែរ។ ពាក្យគន្លឹះជាអត្ថន័យសំខាន់ៗដែលបង្កប់ក្នុងប្រធានបទមួយ។ បើមិនអាចស្វែងវាឃើញទេ អង្គុយស្ដាប់ប៉ុន្មានម៉ោង ក៏មិនសូវបានផលដែរ។
បើបែបនេះ គួរធ្វើយ៉ាងណា ដើម្បីទាញយកពាក្យគន្លឹះបានពីការស្ដាប់?
អានមុនពេលស្តាប់
ជាការងាយស្រួល មុនពេលស្ដាប់ប្រកបដោយភាពច្បាស់លាស់ គួរតែអត្ថបទសិន ប្រសិនបើមាន។ ជាពិសេសសម្រាប់សិស្ស-និស្សិត អាចអានសំណួរទុកមុន ព្រោះថាពាក្យគន្លឹះរមែងបង្កប់នៅក្នុងសំណួរសំខាន់ៗ ។
តើធ្វើដូចម្តេចដើម្បីសម្គាល់ពាក្យគន្លឹះ?

ពេលខ្លះ យើងអាចប្រឈមនឹងបញ្ហាក្នុងការកំណត់ពាក្យគន្លឹះលើសំណួរ។ ជួនកាលយើងអាចរកឃើញពាក្យគន្លឹះយ៉ាងងាយស្រួល ប៉ុន្តែជួនកាលប្រហែលជាមិនមាននោះទេ។ ដូច្នេះ គប្បីវិភាគឧទាហរណ៍ពីសៀវភៅ ជាពិសេសសំណួរដែលផ្តើមដោយវាគ្មិន រមែងជាពាក្យគន្លឹះ។ ម្យ៉ាងទៀត បើពាក្យនោះត្រូវបានប្រើញឹកញាប់ជាងគេ បញ្ជាក់ថា វាជាពាក្យគន្លឹះ ចាំបាច់ក្នុងអត្ថបទឬការជជែកនោះហើយ។
គួរកត់សម្គាល់៖ កុំផ្តោតតែលើពាក្យគន្លឹះសុទ្ធសាធ។ ជាការល្អប្រសើរ បើបានអានសំណួរទាំងអស់ និងយល់ពីអត្ថន័យនៃប្រធានបទទាំងមូលរឹតតែល្អ។
ហេតុអ្វីការប្រើពាក្យគន្លឹះសំខាន់?
ពាក្យគន្លឹះជួយឲ្យសង្ខេបខ្លឹមសារប្រធានបទចំគោលដៅ ឆ្លើយសំណួររហ័ស ងាយយល់ និងចំណាយពេលតិច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Saint David
ចុចអាន៖ ឥទ្ធិពលធំទាំង ៤ ក្នុងការកសាងបណ្ដាញទីផ្សារទូលំទូលាយ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


