Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងមួយខ្សែដែលរងការខូចខាត

បានផុស

នៅ

ផ្លូវបេតុងមួយខ្សែឆ្លងកាត់ចំនួន៤ភូមិ ដែលរងការខូចខាតជង្ហុកតូច ធំ​ ពិការក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរខណ្ឌកំបូលបានចុះធ្វើការជួសជុលកែលម្អឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា ការចុះជួសជុលនេះ បន្ទាប់ពីមើលឃើញផ្លូវខាងលើរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សា ធ្វើឲ្យពិបាកក្នុងការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​ និងមានការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោកបានដឹកនាំមន្ត្រីក្រោមឱវាទ​ ចុះធ្វើការជួសជុលលុបបំពេញដើម្បីមានបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងមានការគ្រោះថ្នាក់ត្រង់ប្រការណាមួយ។

អាជ្ញាធរបានបន្តថា ផ្លូវដែលរងការខូចខាតខាងលើនេះ ចាប់ពីផ្លូវជាតិលេខ៤ រហូតទៅដល់វត្តតាភេម ដែលឆ្លងកាត់បួនភូមិ គឺភូមិផ្សារកំបូល ភូមិកំបូល ភូមិត្រពាំងទួល និងភូមិតាភេម ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។
ចំពោះផ្លូវដែលរងការខូចខាតផ្សេងៗទៀតអាជ្ញាធរនឹងបន្តជួលជុលជាបន្តបន្ទាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម