Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះនៅសង្កាត់បឹងទំពន់ទី១ ជាផ្ទះស្តុកក្រណាត់វាំងនន

បានផុស

នៅ

ករណីអគ្គិភ័យឆេះប្រជាពលរដ្ឋមួយកន្លែងនៅបណ្តោយផ្លូវលេខ 12BT ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ទាន់ពេលវេលា ដោយមិនមានការរាលដាល ឬខូចខាតធ្ងន់ធ្ងរនោះទេ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺផ្ទះស្តុកក្រណាត់វាំងនន ត្រូវបានអណ្ដាលភ្លើងឆេះខូចខាតសម្ភារៈមួយចំនួន និងគ្មានអ្នករងរបួសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រិតបត្តិការអន្តរាគមន៍ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន៦គ្រឿង ទើបគ្របគ្រងស្ថានការណ៍បានទាំងស្រុង។ តាកការសន្និដ្ឋាន ករណីនេះអាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលា០២ នឹង ៣០នាទីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះស្តុកក្រណាត់ មួយកន្លែង តាមបណ្តោយផ្លូវលេខ 12BT ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម